ក្រសួងការងារថៃ កំពុងធ្វើការព្រមានដល់ពលករចំណាកស្រុកឱ្យដាក់ពាក្យសុំបន្តលិខិតអនុញ្ញាតធ្វើការជាថ្មី បើមិនដូច្នេះទេពួកគេអាចប្រឈមនឹងបញ្ហាទាំងនេះ
សេដ្ឋកិច្ច October 10, 2020 Chan Sreyny

ក្រសួងការងារថៃ កំពុងធ្វើការព្រមានដល់ពលករចំណាកស្រុកឡាវ មីយ៉ាន់ម៉ា និងកម្ពុជាឱ្យមានការអនុញ្ញាតឱ្យធ្វើការជាថ្មីនៅថ្ងៃទី ៣១ ខែតុលា បើមិនដូច្នេះទេពួកគេអាចប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរឹង ហើយត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។

រដ្ឋមន្រ្តីក្រសួងការងារថៃលោក Suchart Chomklin នៅថ្ងៃទី ៨ ខែតុលា បាននិយាយថា ពលករចំណាកស្រុកទាំងនោះ ត្រូវដាក់ពាក្យសុំបន្តលិខិតអនុញ្ញាតការងាររបស់ពួកគេមុនបំណាច់ខែនេះ ហើយនឹងនៅតែមានដំណើរការមួយចំនួនទៀត ដែលត្រូវធ្វើមុនពេលការបន្តប័ណ្ណការងាររបស់ពួកគេត្រូវបានអនុម័ត។

លោកបាននិយាយថា ដោយសារតែជំងឺ Covid-19 និងកង្វះខាតរបស់ពលករចំណាកស្រុករបស់ប្រទេសថៃ ពលករទាំងនេះត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេស ទោះបីលិខិតអនុញ្ញាត្តិការងាររបស់ពួកគេបានផុតកំណត់ក៏ដោយ។ លោកបាន អំពាវនាវឱ្យពួកគេមកដាក់ពាក្យសុំការបន្តប័ណ្ណការងារមុនពេលកំណត់ ដើម្បីទុកពេលវេលាគ្រប់គ្រាន់សម្រាប់ដំណើរការផ្សេងទៀត ដើម្បីឱ្យពួកគេអាចរស់នៅ និងធ្វើការនៅប្រទេសថៃដោយស្របច្បាប់។

គួរឱ្យដឹងផងដែរថា គិតត្រឹមខែកញ្ញា កម្មករចំណាកស្រុកចំនួន ៦១,១៩៣ នាក់បានដាក់ពាក្យសុំការអនុញ្ញាតឱ្យធ្វើការជាថ្មី៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus