រដ្ឋាភិបាលជប៉ុន កំពុងពិចារណាលើការលើកលែងនៃការតម្រូវឱ្យស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃសំរាប់អ្នកធ្វើជំនួញជប៉ុន និងជនបរទេសដែលវិលត្រឡប់មកពីការធ្វើទស្សន៉កិច្ចនៅបរទេស។
ក្រុមមន្រ្តីជប៉ុន គ្រោងនឹងធ្វើការសម្រេចចិត្តនៅដើមខែនេះ ដើម្បីបន្ធូរបន្ថយការរឹតត្បិតការចូលប្រទេសជប៉ុន ដែលត្រូវបានដាក់ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។ ការលើកលែង នឹងត្រូវបានផ្តល់ជូនក្នុងល័ក្ខខ័ណ្ឌជាក់លាក់ ហើយដំបូងឡើយសម្រាប់ចំនួនប្រជាជនមានកំណត់។

ក្រុមមន្រ្តីជប៉ុន គ្រោងនឹងតម្រូវឱ្យអ្នកដែលវិលត្រឡប់មកពីបរទេស ដើម្បីដាក់ពាក្យសុំផែនការសកម្មភាពនៅប្រទេសជប៉ុន ដោយបញ្ជាក់ពីកន្លែងដែលពួកគេគ្រោងទៅទស្សនា។ អ្នកដែលត្រូវបានបញ្ជូនមកវិញ ក៏នឹងត្រូវបានហាមមិនឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈរយៈពេល ១៤ ថ្ងៃបន្ទាប់ពីចូលក្នុងប្រទេសនេះ។

គួរឱ្យដឹងផងដែរថាជប៉ុន បានបន្ធូរបន្ថយការហាមឃាត់ការចូលប្រទេសរបស់ខ្លួននៅដើមខែនេះ សម្រាប់ជនបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការស្នាក់នៅរយៈពេលពាក់កណ្តាលខែ និងរយៈពេលវែងដោយមានលក្ខខណ្ឌដែលពួកគេគោរពរយៈពេលកំណត់រយៈពេល ២ សប្តាហ៍។ ដោយបានបើកដំណើរការជាមួយកូរ៉េខាងត្បូង និងសិង្ហបុរីផងដែរ៕
អត្ថបទ៖ នីតា
ប្រភព៖ nhk


