ការស្ទង់មតិ៖ ភាពអត់ការងារធ្វើ គឺជាហានិភ័យធំបំផុតរបស់ពិភពលោក
សេដ្ឋកិច្ច October 8, 2020 Chan Sreyny

ភាពអត់ការងារធ្វើត្រូវបានគេមើលឃើញថា ជាការព្រួយបារម្ភដ៏ធំបំផុតក្នុងរយៈពេល ១០ ឆ្នាំខាងមុខ សម្រាប់នាយកប្រតិបត្តិអាជីវកម្មនៅជុំវិញពិភពលោក ដែលតាមដានយ៉ាងយកចិត្តទុកដាក់អំពីការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នេះបើយោងតាមការស្ទង់មតិដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ។

អត្រាគ្មានការងារធ្វើ បានធ្លាក់ចុះដោយសារតែការជាប់គាំង និងការរឹតត្បិតផ្សេងៗទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតដោយជំងឺ Covid-19 ដោយមានការព្រួយបារម្ភថានឹងកាន់តែអាក្រក់ទៅៗ នៅក្នុងបណ្តាប្រទេសដែលមានកម្មករច្រើនកុះករ។

លោក Saadia Zahidi នាយកគ្រប់គ្រង WEF បានមានប្រសាសន៍ថា « ការរំខានដល់ការងារ ដែលបណ្តាលមកពីជំងឺរាតត្បាតនេះ និងការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតងកំពុងផ្លាស់ប្តូរទីផ្សារការងារ »។

ការស្ទង់មតិ ស្តីពីហានិភ័យក្នុងតំបន់សម្រាប់ការធ្វើអាជីវកម្ម ដែលបានស្ទង់មតិអ្នកគ្រប់គ្រងអាជីវកម្មចំនួន ១២,០១២ នាក់មកពី ១២៧ ប្រទេស។ ការស្ទង់មតិបានបង្ហាញថា វិបត្តិហិរញ្ញវត្ថុគឺជាហានិភ័យធំបំផុតទី៣ ការវាយប្រហារតាមអ៉ីនធឺណេតទី៣ និងអស្ថិរភាពសង្គមទី៥ ។ WEF បាននិយាយថា ប៉ុន្តែហានិភ័យនៃការប្រែប្រួលអាកាសធាតុក៏កំពុងកើនឡើងផងដែរ ខណៈដែលមានការព្រួយបារម្ភអំពីការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធបានធ្លាក់ចុះ។

គួរឱ្យដឹងផងដែរថា សេដ្ឋកិច្ចបៃតងត្រូវបានកំណត់ថា ជាសេដ្ឋកិច្ចដែលមានគោលបំណងធ្វើឱ្យមានការកាត់បន្ថយបញ្ហាបរិស្ថាន និងកង្វះខាតអេកូឡូស៊ី ហើយគោលដៅនោះគឺសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថានឡើយ។ វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសេដ្ឋកិច្ចអេកូឡូស៊ី ប៉ុន្តែមានការផ្តោតលើការអនុវត្តនយោបាយ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia