អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្យាករណ៍ថា ពាណិជ្ជកម្មទំនិញពិភពលោកនៅឆ្នាំនេះនឹងធ្លាក់ចុះ ៩.២% បើធៀបនឹងឆ្នាំ ២០១៩ ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺ Covid-19 ។
WTO ជឿជាក់ថា ការធ្លាក់ចុះនេះអាចនឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើរលកនៃជំងឺ Covid-19 លេចចេញបន្ថែមទៀត ដែលធ្វើឱ្យប៉ះពាល់ទៅលើសកម្មភាពសេដ្ឋកិច្ច។ WTO បានព្យាករណ៍ថា ឆ្នាំ ២០២១ នឹងមានការកើនឡើង ៧.២% នៅក្នុងពាណិជ្ជកម្មពិភពលោក។

ទន្ទឹមនឹងនេះ អគ្គនាយករង WTO លោក Yi Xiaozhun បានមានប្រសាសន៍ថា « ហានិភ័យធំបំផុតមួយសម្រាប់សេដ្ឋកិច្ចពិភពលោកបន្ទាប់ពីការរាតត្បាតនេះ នឹងក្លាយជាការឈានទៅរកកិច្ចគាំពារកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺចាំបាច់នៅពេលយើងឆ្ពោះទៅមុខ »។ លោកបានបន្ថែមថា WTO គឺជាវេទិកាដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មទាំងឡាយ ដែលកើតចេញពីវិបត្តិសេដ្ឋកិច្ច។

គួរឱ្យដឹងផងដែរថា អាមេរិកខាងជើងរំពឹងថា នឹងមានការធ្លាក់ចុះ ១៤.៧% នៃបរិមាណនាំចេញរបស់ខ្លួន។ អឺរ៉ុបត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ១១.៧% និងអាស៊ីមើលឃើញពីការធ្លាក់ចុះ ៤.៥% ៕
អត្ថបទ៖ នីតា
ប្រភព៖ nhk


