ទីផ្សារទេសចរណ៍របស់ប្រទេសជប៉ុនត្រូវរងការខាតបង់ចំនួនប្រមាណ ៤.០៦ ទ្រីលានយ៉េន (៣៨.៧ ពាន់លានដុល្លារ) ដោយសារការរីករាលដាលនៃវីរុស Covid-19 ដែលកំពុងឆ្លងរីករាលដាលទៅលើលើមនុស្សប្រមាណ ៣៥ លាននាក់លើពិភពលោក។
យោងតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានស្រាវជ្រាវក្នុងប្រទេសជប៉ុនបានឲ្យដឹងថា ភ្ញៀវទេសចរបរទេសដែលមិនបានអនុញ្ញាតឲ្យចូលក្នុងប្រទេសជប៉ុនដោយសារតែជំងឺរាតត្បាត មានចំនួន ១៥% នៃប្រាក់ចំណូលពីការធ្វើដំណើរក្នុងស្រុកដែលនឹងត្រូវបាត់បង់នៅចន្លោះពីខែកុម្ភៈ ដល់ខែធ្នូ។ ក្នុងនោះការព្យាករណ៍របស់វិទ្យាស្ថានស្រាវជ្រាវ Resona ក៏បានបង្ហាញផងដែរថា ទីក្រុងតូក្យូ អូសាកា និងអាណាខេត្តចំនួន ៣ ទៀតនឹងរងគ្រោះខ្លាំងជាងគេក្នុងចំណោមខេត្តចំនួន ៤៧ របស់ប្រទេសជប៉ុន។ ដែលនេះតំណាងឱ្យ ៦០% នៃការខាតបង់ចំពោះការប្រើប្រាស់ដោយសារអវត្តមានភ្ញៀវទេសចរ។

ជាមួយគ្នានេះការប៉ាន់ស្មានដែលត្រូវបានចងក្រងដោយលោក Hideyuki Araki អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាននេះ គឺផ្អែកលើការសន្និដ្ឋានថា ការចំណាយក្នុងចំណោមអ្នកដំណើរបរទេសក្នុងឆ្នាំ២០២០ នៅតែមានកម្រិតដូចឆ្នាំមុន។ ទោះជាយ៉ាងនេះក្ដីរបាយការណ៍របស់គាត់បានបង្ហាញថា ការធ្លាក់ចុះនៃប្រាក់ចំណូលដែលទាក់ទងនឹងភ្ញៀវទេសចរបរទេសនឹងមានចំនួនសរុប ៤,០៦៨.២ ពាន់លានយ៉េន (៣៨.៧ លានដុល្លារ) នៅទូទាំងប្រទេសក្នុងឆ្នាំ២០២០ ប្រហែល ១៥% នៃចំនួនសរុប ២៧.៩ ទ្រីលានយ៉េនដែលបានចំណាយសម្រាប់ការធ្វើដំណើរនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០១៩។
東京外出自粛ビフォー(浅草寺3月28日、11_07)新型コロナウイルス 20200416124110744_Datar.jpg)
តាមប្រភពដដែលបានបន្តថា ការធ្លាក់ចុះនៃការលក់ទំនិញ គឺជាការខាតបង់ដ៏ច្រើនបំផុតនៃប្រាក់ចំណូលក្នុងចំនួន ១,៤៤២.៣ ពាន់លានយ៉េន បន្ទាប់មកគឺការស្នាក់នៅដែលខាតបង់ចំនួន ១,១៨១.៦ ពាន់លានយ៉េន។ គួរបញ្ជាក់ផងដែរថា ចំនួនភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសជប៉ុនបានកើនឡើង បន្ទាប់ពីតម្រូវការទិដ្ឋាការត្រូវបានបន្ធូរបន្ថយ ហើយប្រាក់យ៉េនបានចុះខ្សោយក្រោមរដ្ឋបាលលោកអាបេដែលត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០១២ ។ ជាក់ស្ដែងមានចំនួនភ្ញៀវទេសចរបរទេស ៣១.៨៨ លាននាក់ក្នុងឆ្នាំ២០១៩ គឺប្រហែល ៣.៨ ដងនៃតួលេខសម្រាប់ឆ្នាំ ២០១២។

ហើយចំនួនភ្ញៀវទេសចរចូលមកក្នុងប្រទេសត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំនេះ ខណៈដែលទីក្រុងតូក្យូគ្រោងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិកដែលត្រូវបានពន្យារពេលដល់ឆ្នាំ ២០២១ ។ ប៉ុន្តែអត្រាពីមួយឆ្នាំទៅមួយឆ្នាំនៃចំនួនភ្ញៀវទេសចរបរទេស បានធ្លាក់ចុះដល់ជាង ៩៩% ចាប់តាំងពីខែមេសា បន្ទាប់ពីប្រទេសជប៉ុនបានបិទព្រំដែនរបស់ខ្លួនដោយសារតែជំងឺរាតត្បាត៕
អត្ថបទ៖ លីនី
ប្រភព៖ thestar


