កាន់តែសាហាវ! កូរ៉ូណាមិនត្រឹមសម្លាប់តែមនុស្សទេ សម្លាប់ទាំងការងារប្រមាណ ៥ លានកន្លែងក្នុងឧស្សាហកម្មសណ្ឋាគារនៅសហរដ្ឋអាមេរិក
សេដ្ឋកិច្ច October 5, 2020 Chan Sreyny

យោងតាមស្ថិតិចុងក្រោយបានឲ្យដឹងថា ឧស្សាហកម្មសណ្ឋាគារនៅសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា បានបាត់បង់ការងារចំនួន ៥ លាននាក់ចាប់តាំងពីខែកុម្ភៈមក ដោយសារការរីករាលដាលនៃវីរុស Covid-19 ដែលបានសម្លាប់មនុស្សជិត ២១០,០០០ នាក់នៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានចិន xinhua។

អង្គភាពឯកជនដែលផ្តល់ទិន្នន័យគោលការវិភាគនិងការយល់ដឹងអំពីទីផ្សារសម្រាប់វិស័យបដិសណ្ឋារកិច្ចពិភពលោកបានបង្ហាញថា អត្រាជួលបន្ទប់សណ្ឋាគារនៅខែសីហានៅសហរដ្ឋអាមេរិកមានចំនួន ៤៨.៦% ធ្លាក់ចុះ ៣១.៧% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយអត្រានេះបានបន្តធ្លាក់ចុះដល់ ៤៨.៥% នៅសប្តាហ៍ទី២ នៃខែកញ្ញានេះ។ ផ្តល់នូវទិន្នន័យគំរូការវិភាគនិងការយល់ដឹងអំពីទីផ្សារសម្រាប់វិស័យបដិសណ្ឋារកិច្ចពិភពលោក។

ទន្ទឹមនឹងនេះបើយោងតាមសមាគមសណ្ឋាគារប្រណីតអន្តរជាតិ (ALHI) មានតែប្រជាជនចំនួន ៣៨% នៅសហរដ្ឋអាមេរិកគ្រោងនឹងឈប់សម្រាកវិស្សមកាលក្នុងឆ្នាំ២០២០ បើប្រៀបធៀបជាមួយ ៧០% ក្នុងមួយឆ្នាំកាលពីពេលឆ្នាំមុនៗ។ ALHI បាននិយាយថា សណ្ឋាគារប្រហែល ៣ ភាគ ៤ នៃសណ្ឋាគារអាមេរិកត្រូវបានរៀបចំ ដើម្បីបញ្ឈប់បុគ្គលិកបន្ថែមទៀតក្នុងកំឡុងពេលមានជំងឺរាតត្បាត ប្រសិនបើគ្មានការជួយសង្គ្រោះបន្ថែមពីរដ្ឋាភិបាលទេនោះ។

ដោយឡែកយោងតាមអត្រាការកាន់កាប់ និងកម្រិតប្រាក់ចំណូលបច្ចុប្បន្នសណ្ឋាគារអាមេរិកចំនួន ២ ភាគ ៣ អាចទ្រទ្រង់បានរយៈពេល ៦ខែ ប៉ុណ្ណោះ ក្នុងប្រតិបត្តិការដោយគ្មានជំនួយពីរដ្ឋាភិបាលទេ។ ទិន្នន័យជំរឿនរបស់ STR សម្រាប់ចុងឆ្នាំ២០១៥ បានបង្ហាញថា មានបន្ទប់សណ្ឋាគារប្រហែល ៥ លានបន្ទប់នៅក្នុងអចលនទ្រព្យជាង ៥២,០០០ នៅសហរដ្ឋអាមេរិក៕​

អត្ថបទ៖ លីនី
ប្រភព៖ xinhuanet