ធនាគារកណ្តាលប្រេស៊ីល បានរាយការណ៍កាលពេលថ្មីៗនេះថា បំណុលសរុបរបស់ប្រេស៊ីលបានកើនឡើងក្នុងខែសីហា ដល់ ៨៨.៨% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ពោលគឺកើនឡើង ២.៤% បើធៀបនឹងខែមុន។
បំណុលសរុបរបស់រដ្ឋាភិបាលប្រេស៊ីល ដែលបង្កើតឡើងដោយរដ្ឋាភិបាលសហព័ន្ធវិទ្យាស្ថានសន្តិសុខសង្គម និងរដ្ឋាភិបាលរដ្ឋ និងក្រុងបានឈានដល់ប្រហែល ១.១៤ ទ្រីលានដុល្លារនៅក្នុងខែសីហា។ បំណុលវិស័យសាធារណៈសុទ្ធនៅក្នុងខែសីហា បានកើនឡើងប្រហែល ៧៧៨.៣៣ ពាន់លានដុល្លារ ពោលគឺកើនឡើង ០.៦% បើធៀបនឹងខែមុន។

ចាប់ពីខែមករា ដល់ខែសីហា ឱនភាពចម្បងនៃវិស័យសាធារណៈរបស់ប្រេស៊ីលបានឈានដល់ ១០១.៨៤ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹង ៣.៩ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ តួលេខទាំងនេះ សំដៅទៅលើការអនុវត្តសារពើពន្ធរបស់រដ្ឋាភិបាលសហព័ន្ធរដ្ឋ និងក្រុងក៏ដូចជាក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ ដោយមិនរាប់បញ្ចូលធនាគារក្រុមហ៊ុនប្រេង Petrobras និងក្រុមហ៊ុនថាមពល Eletrobras ។

គួរឱ្យដឹងផងដែរថា ក្នុងរយៈពេល ១២ ខែចុងក្រោយការប្រាក់សរុបមានចំនួនប្រហែល ៥៧,៤៣ ពាន់លានដុល្លារ ស្មើនឹង ៤.៤៨% នៃ GDP របស់ប្រេស៊ីលបើប្រៀបធៀបទៅនឹង ៦២.២៤ ពាន់លានដុល្លារ ឬ ៤.៩១% នៃ GDP ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


