វៀតណាមកំណត់គោលដៅប្រាក់ចំណូលប្រជាជនចំនួន ៥,000 ដុល្លារក្នុងម្នាក់ នៅឆ្នាំ២០២៥
សេដ្ឋកិច្ច October 2, 2020 Chan Sreyny

ក្នុងរយៈពេល ៥ ឆ្នាំខាងមុខប្រទេសវៀតណាមនឹងខិតខំដើម្បីឱ្យមានកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យម ៧% និងប្រាក់ចំណូល ៥,០០០ ដុល្លារសម្រាប់មនុស្សម្នាក់ៗ។ ខណៈប្រាក់ចំណូលរបស់មនុស្សម្នាក់ៗក្នុងប្រទេសនៅឆ្នាំ២០២០ នេះ ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ២,៧៥០ ដុល្លារពោលគឺកើនឡើងជិត ១.៣ ដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ ដែលមានចំនួន ២,១០៩ ដុល្លារ។

អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Tran Quoc Phuong បានថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រទេសគួរតែផ្តោតការវិនិយោគលើវិស័យសំខាន់ៗ និងគម្រោងដែលមានសារៈសំខាន់ដល់ជាតិ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការច្នៃប្រឌិត។

បន្ថែមពីនេះនៅឆ្នាំ២០២៥ ប្រទេសវៀតណាមរំពឹងថានឹងបញ្ចប់គម្រោងធំៗ ដូចជាផ្លូវល្បឿនលឿនភាគខាងជើង-ខាងត្បូងទាំងមូល និងដំណាក់កាលដំបូងនៃអាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅខេត្ត Dong Nai ភាគខាងត្បូងដែលត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការផ្ទុកលើសទម្ងន់នាពេលបច្ចុប្បន្ននៅអាកាសយានដ្ឋាន Tan Son Nhat នៅក្រុងហូជីមិញ។ ដោយឡែកនៅតាមទីក្រុងធំៗ ក្រសួងចង់ឲ្យការវិនិយោគផ្តោតលើការពន្លឿនគម្រោងផ្លូវដែកក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ផ្លូវក្រវាត់ក្រុង និងគម្រោងកែច្នៃសំរាម។

អត្ថ​បទ៖ លីនី
ប្រភព៖ vnexpress