រាជរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវដែកភ្ជាប់ពីភ្នំពេញទៅទីក្រុងហូជីមិញ ដើម្បីពង្រឹងលើវិស័យមួយនេះ
សេដ្ឋកិច្ច
October 2, 2020
Chan Sreyny
ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងពិនិត្យលើគម្រោងសាងសង់ផ្លូវដែកថ្មី ដែលភ្ជាប់ពីរាជធានីភ្នំពេញទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីបង្កើនការដឹកជញ្ជូនឱ្យកាន់តែមានភាពងាយស្រួល លឿន ដែលលើកស្ទួយដល់កំណើនសេដ្ឋកិច្ច។
ឯកឧត្តមទេស រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការតភ្ជាប់ផ្លូវដែករវាងកម្ពុជានិងវៀតណាមនេះ នឹងជំរុញដល់ការធ្វើពាណិជ្ជកម្ម អភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានប្រសាសន៍ថា ការដឹកជញ្ជូនតាមផ្លូវដែក ពិតជាមានសារសំខាន់ គឺជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ផង និងអាចដឹកទំនិញបានច្រើនផង។ ជាមួយគ្នានេះដែរដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងនិស្សិតរវាងប្រទេសទាំងពីរផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


