ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់ថៃ នឹងធ្លាក់ចុះនៅក្នុងសេណារ៉េយ៉ូដ៏អាក្រក់បំផុត
សេដ្ឋកិច្ច October 2, 2020 Chan Sreyny

យោងតាមធនាគារពិភពលោក (WB) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃអាចធ្លាក់ចុះ ១០.៤% នៅឆ្នាំនេះ ដោយសារពាណិជ្ជកម្ម និងទេសចរណ៍ត្រូវបានរាំងស្ទះយ៉ាងខ្លាំងដោយសារជំងឺ Covid-19 ជាមួយនឹងគ្រោះរាំងស្ងួត និងទឹកជំនន់ដែលកំពុងកើតមាន។

WB បានព្យាករណ៍ថា នេះគឺជាសេណារីយ៉ូដ៏អាក្រក់បំផុត ហើយត្រូវការពេលយ៉ាងតិច ៣ ឆ្នាំសម្រាប់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ ដើម្បីស្តារឡើងវិញឱ្យដូចកម្រិតមុនពេលមានជំងឺរាតត្បាត។ WB បាននិយាយថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ប្រទេសថៃត្រូវបានគេព្យាករណ៍ថា នឹងមាន ៨.៣% នៅឆ្នាំនេះក្នុងសេណារីយ៉ូមូលដ្ឋាន។

ទន្ទឹមនឹងនេះ ការព្យាករណ៍ជាមូលដ្ឋាន គឺស្របទៅនឹងការព្យាករណ៍ពីការធ្លាក់ចុះ ៨.៥% របស់ការិយាល័យគោលនយោបាយសារពើពន្ធថៃ ប៉ុន្តែមានទុទិដ្ឋិនិយមច្រើនជាងការធ្លាក់ចុះ ៧.៦% ដូចដែលធនាគារថៃរំពឹងទុក។ យោងតាម WB បានឱ្យដឹងថា ការធ្លាក់ចុះ ៨.៣% គឺទាបជាងកំណើនសក្តានុពលរបស់ប្រទេសក្នុងកម្រិត ២.៥% ទៅ ៣% ហើយស្ថិតក្នុងចំណោមការធ្លាក់ចុះខ្លាំងបំផុតនៅអាស៊ីបូព៌ា។

WB បានបន្ថែមថា ការរីករាលដាលឡើងវិញនៃការជំងឺរាតត្បាត​ Covid-19 នៅក្នុងប្រទេសថៃ និងនៅទូទាំងពិភពលោកគឺជាហានិភ័យធ្លាក់ចុះដ៏សំខាន់ ដែលអាចប៉ះពាល់ដល់តម្រូវការសម្រាប់ការនាំចេញរបស់ប្រទេសថៃ និងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus