ថៃរំពឹងថា ភ្ញៀវទេសចរអន្តរជាតិនឹងធ្លាក់ចុះ ៨៣% ក្នុងឆ្នាំ ២០២០
សេដ្ឋកិច្ច October 1, 2020 Chan Sreyny

ការរឹតត្បិតការធ្វើដំណើរ ដែលបានធ្វើឡើងដោយរដ្ឋាភិបាលថៃ ដើម្បីជាការឆ្លើយតបទៅនឹងការរាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យមានការរំពឹងថា នឹងមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរបរទេសរហូតដល់ ៨៣% ។

ព្រំដែនប្រទេសថៃ កំពុងបើកឡើងវិញជាបណ្ដើរៗដោយសង្ឃឹមថា ភ្ញៀវទេសចរអន្តរជាតិនឹងជួយស្តារសេដ្ឋកិច្ច ដែលពឹងផ្អែកលើវិស័យទេសចរណ៍របស់ថៃ។ មានតែអ្នកទេសចរបរទេសចំនួន ៥ ម៉ឺននាក់ប៉ុណ្ណោះ ដែលត្រូវបានរំពឹងទុកសម្រាប់ត្រីមាសទី៤ ឆ្នាំ ២០២០ ។ ចំណូលទេសចរណ៍បរទេសសម្រាប់ត្រីមាសនេះ មានការធ្លាក់ចុះរហូតដល់ ៩៩% ។

ថៃសង្ឃឹមថា ឆ្នាំក្រោយអាចប្រសើរជាងនេះ ប៉ុន្តែនាពេលអនាគតនៅតែមិនទាន់ច្បាស់នៅឡើយ។ មន្ត្រីទេសចរណ៍បានព្យាករណ៍ថា ភ្ញៀវទេសចរបរទេសចំនួន ២០ លាននាក់នឹងមកទស្សនាប្រទេសថៃឆ្នាំ ២០២១ ប៉ុន្តែមន្ត្រីទេសចរណ៍រូននេះបាននិយាយថា វានៅតែពិបាកដឹងថា តើឆ្នាំក្រោយនឹងទៅជាយ៉ាងណា។

ប្រទេសថៃ បានណែនាំទិដ្ឋាការទេសចរណ៍ពិសេសដើម្បីអនុញ្ញាតឱ្យជនបរទេសមកទស្សនាប្រទេសនេះ ដោយស្នាក់នៅរយៈពេល ៩០ ថ្ងៃ ដែលអាចបន្តជាថ្មីបានពីរដងដោយបន្ថែមរយៈពេលប្រហែល ៩ ខែ។ ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងជួយធ្វើឱ្យឧស្សាហកម្មទេសចរណ៍មានភាពរស់រវើកឡើងវិញ ជាពិសេសនៅក្នុងតំបន់ដែលពឹងផ្អែកខ្លាំងលើទេសចរណ៍អន្តរជាតិដូចជាភូកេត។

ទោះជាយ៉ាងនេះក្ដី មានចំនួនមនុស្សតិចតួចប៉ុណ្ណោះ ដែលនឹងចូលមកប្រទេសនេះក្នុងពេលតែមួយលើទិដ្ឋាការទេសចរណ៍ពិសេស។ គួរឱ្យដឹងផងដែរថា ក្រុមទី១ ដែលមានភ្ញៀវទេសចរប្រហែល ១២០ ទៅ ១៥០ នាក់នឹងហោះហើរពីប្រទេសចិនទៅភូកេតនៅសប្តាហ៍ក្រោយ។ ពួកគេ ត្រូវបានគេតម្រូវឱ្យធ្វើការនៅដាច់ដោយឡែករយៈពេល 14 ថ្ងៃនៅឯកន្លែងដែលបានបញ្ជាក់៕

អត្ងបទ៖ នីតា
ប្រភព៖ thethaiger