តម្លៃប្រេងឆៅនៅអាមេរិកធ្លាក់ចុះ ខណៈដែលការកើនឡើងនៃការឆ្លងជំងឺ Covid-19 កំពុងតែជាឧបសគ្គដល់ការងើបឡើងវិញនូវតម្រូវការ
សេដ្ឋកិច្ច September 28, 2020 Chan Sreyny

តម្លៃប្រេងបានធ្លាក់ចុះជាថ្មីម្តងទៀត នៅថ្ងៃច័ន្ទ ទី ២៨ ខែកញ្ញានេះ ដោយសារការកើនឡើងនៃករណីឆ្លងជំងឺ Covid-19 ដែលធ្វើឲ្យក្តីសង្ឃឹមថា នឹងមានការស្ទុះងើបឡើងវិញនូវតម្រូវការប្រេងត្រូវបានរលាយ។

តម្លៃប្រេងឆៅបានធ្លាក់ចុះ ០.០៨ ដុល្លារឬ ០.២% ក្នុងមួយបារ៉ែលបន្ទាប់ពីបានធ្លាក់ចុះ ២.៩% កាលពីសប្តាហ៍មុន។​ ក្រុមអ្នកវិភាគបាននិយាយថា ចំនួនករណីឆ្លងថ្មីនៃជំងឺ Covid-19 កំពុងកើនឡើងនៅក្នុងរដ្ឋសំខាន់ៗរបស់សហរដ្ឋអាមេរិក ដោយបានបន្តឲ្យមានការភ័យខ្លាចចំពោះការរឹតត្បិតការធ្វើដំណើរ ដែលធ្វើឲ្យតម្រូវការប្រេងធ្លាក់ចុះក្នុងត្រីមាសចុងក្រោយនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន