ចំនួនប្រជាជនសិង្ហបុរី បានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៣ ដោយសារការទប់ស្កាត់ការធ្វើដំណើរ និងការបាត់បង់ការងារដែលបានកើតឡើង ដែលបណ្ដាលមកពីជំងឺរាតត្បាត Covid-19 បានធ្វើឱ្យកម្មករបរទេសជាច្រើន បង្ខំចិត្តចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមួយនេះ។
យោងតាមរបាយការណ៍សិង្ហបុរីបានឱ្យដឹងថា ចំនួនប្រជាជនសរុបប្រចាំឆ្នាំនៃប្រទេសនេះបានធ្លាក់ចុះប្រហែល ១៨,០០០ នាក់ឬ ០.៣% ស្មើនឹង ៥.៦៩ លាននាក់។ ការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនជនបរទេសបានធ្លាក់ចុះ ២% ស្មើនឹង ១.៦៤ លាននាក់។

ទន្ទឹមនឹងនេះ សិង្ហបុរីបានសន្មតថា ការធ្លាក់ចុះទាំងនេះភាគច្រើនទាក់ទងទៅនឹងបញ្ហាប្រឈម ដែលបណ្ដាលមកពីជំងឺ Covid-19 ដែលបានធ្វើឱ្យតម្រូវការថយចុះ និងការរឹតត្បិតការធ្វើដំណើរ និងការបាត់បង់ការងារនៅក្នុងវិស័យសេវាកម្ម ដែលជាវិស័យពឹងផ្អែកយ៉ាងខ្លាំងទៅលើពលករបរទេស។

គួរឱ្យដឹងផងដែរថា នៅពេលសេដ្ឋកិច្ចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបានប៉ាន់ស្មានជាផ្លូវការណ៍ថា មានការធ្លាក់ចុះចន្លោះពី ៥% ទៅ ៧% សម្រាប់ឆ្នាំនេះ រដ្ឋាភិបាលសិង្ហបុរីបាននឹងកំពុងបង្កើនរបាំងសម្រាប់ការជួលបរទេស ដើម្បីការពារការងារសម្រាប់ប្រជាជនក្នុងស្រុករបសខ្លួន៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


