ជប៉ុន ចាត់វិធានការទាំងនេះដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ
សេដ្ឋកិច្ច September 26, 2020 Chan Sreyny

ខណៈពេលដែលប្រទេសជាច្រើននៅជុំវិញពិភពលោក កំពុងទប់ស្កាត់សម្រាប់រលកទី២ នៃជំងឺរាតត្បាត Covid-19 ប្រទេសជប៉ុនកំពុងចាត់វិធានការដើម្បីលើកកម្ពស់សកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ។

មន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញជប៉ុនបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ ទី ២៥ ខែសីហា ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រប្រឆាំងនឹងជំងឺរាតត្បាតនេះ។ លោក Nishimura Yasutoshi រដ្ឋមន្រ្តីស្តារសេដ្ឋកិច្ចជប៉ុនបាននិយាយថា « យើងគ្រោងនឹងចាប់ផ្តើមកម្មវិធីចំនួន ២ ចាប់ពីពាក់កណ្តាលខែតុលាតទៅ ដែលកម្មវិធីនេះមានឈ្មោះថា ” Go To Event and Go To Shopping Street ” »។

ចំពោះកម្មវិធី Go ​​To Event មានគោលបំណងជួយអាជីវកម្មក្នុងវិស័យកម្សាន្ត។ អ្នកចូលរួមព្រឹត្តិការណ៍អាចទទួលបានការបញ្ចុះតម្លៃ ២០% លើសំបុត្រចូលសារមន្ទីរ ការប្រគំតន្ត្រី ភាពយន្ត និងព្រឹត្តិការណ៍កីឡា។

ចំណែកកម្មវិធី Go ​​To Shopping Street ត្រូវបានរៀបចំឡើង ដើម្បីជួយដល់អាជីវកម្មខ្នាតតូចដែលរៀបចំពិធីបុណ្យ និងព្រឹត្តិការណ៍ផ្សេងៗដែលនាំមកនូវអតិថិជនកាន់តែច្រើន។ កន្លែងទិញទំនិញបែបនេះ នឹងមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ២៨,០០០ ដុល្លារ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏គ្រោងនឹង ពង្រីកការលើកទឹកចិត្ត Go To Travel ចាប់ពីថ្ងៃទី ១ ខែតុលា ដើម្បីរួមបញ្ចូលការធ្វើដំណើរទៅ និងមកពីទីក្រុងតូក្យូ។ គួរឱ្យដឹងផងដែរថា នៅទូទាំងប្រទេសជប៉ុនមនុស្សជាង ៨១,០០០ នាក់បានធ្វើតេស្តិ៍វិជ្ជមាន Covid-19 ដោយមានអ្នកស្លាប់ជាង ១,៥០០ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ nhk