ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តបន្ធូរបន្ថយការហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់គិលានុបដ្ឋាយិការបស់ប្រទេស និងបុគ្គលិកពេទ្យដទៃទៀត ដើម្បីអនុញ្ញាតឱ្យពួកគេមានការងារធ្វើនៅក្រៅប្រទេសបានច្រើន។
អ្នកនាំពាក្យរបស់លោក Harry Roque បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី ២១ ខែកញ្ញាថា អ្នកដែលត្រូវបានលើកលែងពីការហាមឃាត់ពេលនេះ នឹងរួមបញ្ចូលទាំងកម្មករដែលមានកិច្ចសន្យាក្រៅប្រទេស និងឯកសារដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា។ បុគ្គលិកសុខាភិបាលមកពីប្រទេសហ្វីលីពីនស្ថិតនៅជួរមុខនៃជំងឺរាតត្បាត Covid-19 នៅតាមមន្ទីរពេទ្យនានានៅសហរដ្ឋអាមេរិក អឺរ៉ុប និងមជ្ឈឹមបូព៌ាក៏ដូចជានៅតាមផ្ទះ។

រដ្ឋាភិបាលហ្វីលីពីនកាលពីខែមេសា បានរារាំងគិលានុបដ្ឋាយិកាវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យដទៃទៀតមិនឲ្យចាកចេញពីប្រទេស ដោយនិយាយថាពួកគេត្រូវការជាចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះក្នុងប្រទេសហ្វីលីពីន ដែលកំពុងតែមានការឆ្លងរីករាលដាលយ៉ាងខ្លាំង។ គួរឱ្យដេងផងដែរថា ប្រទេសហ្វីលីពីនមានចំនួននៃការឆ្លងជំងឺ Covid-19 ដែលត្រូវបានកត់ត្រាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ដោយមានចំនួន ២៨៦,៧៤៣ ករណីក្នុងនោះមានមនុស្សស្លាប់ ៤,៩៨៤ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


