ប្រទេសម៉ាឡេស៊ី នឹងបង្កើតទំនាក់ទំនងជាមួយសាធារណរដ្ឋកូរ៉េ និងរុស្ស៊ីក្នុងវិស័យវប្បធម៌ ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះឱ្យកាន់តែរីកចម្រើនថែមទៀត។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី ២១ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងទេសចរណ៍សិល្បៈ និងវប្បធម៌របស់ម៉ាឡេស៊ីលោកស្រី Nancy Shukri បាននិយាយថា បញ្ហានេះត្រូវបានពិភាក្សានៅពេលដែលលោកស្រីទទួលបានការជួបសម្តែងការគួរសមពីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ និងម៉ាឡេស៊ី។
លោកស្រី Nancy បានកត់សម្គាល់ថា ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េគឺជាក្រុមទេសចរណ៍ដ៏សំខាន់បំផុតសម្រាប់ប្រទេសម៉ាឡេស៊ី ដោយមានប្រជាជនចំនួន ៦៧៣,៦៥០ នាក់នៅក្នុងឆ្នាំ ២០១៩ ដែលមានការកើនឡើង ៩.១% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។ លោកស្រីបាននិយាយថា ក្នុងចំណោមបញ្ហាដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យវប្បធម៌ស្របជាមួយនឹងការរំលឹកខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំនេះ។

ទន្ទឹមនឹងនេះលោកស្រី Nancy បានបញ្ជាក់ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចររុស្ស៊ីក្នុងឆ្នាំ ២០១៩ មានចំនួន ៩.៩% បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរ ៧៩,៩៨៤ នាក់នៅឆ្នាំ ២០១៨ ៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


