សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងងើបឡើងវិញនៅពេលដែលប្រជាជនមានអារម្មណ៍មានសុវត្ថិភាពពីជំងឺរាតត្បាត Covid-19
សេដ្ឋកិច្ច September 22, 2020 Chan Sreyny

សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងងើបឡើងវិញពីការធ្លាក់ចុះដោយសារជំងឺ Covid-19 នៅពេលដែលប្រជាពលរដ្ឋមានអារម្មណ៍ថាមានសុវត្ថិភាពដើម្បីធ្វើសកម្មភាពធម្មតាឡើងវិញ នេះបើយោងតាមប្រសាសន៍របស់លោក Jerome Powell ប្រធានបម្រុងសហព័ន្ធអាមេរិក។

ទោះបីជាវិស័យខ្លះនៃសេដ្ឋកិច្ច ដូចជាការលក់រាយ ​និងផ្ទះសម្បែងមានការស្ទុះងើបឡើងវិញយ៉ាងគំហុកក៏ដោយ ការឆ្លងរាលដាលនៃជំងឺ Covid-19 នៅតែមានច្រើនហើយសភាកំពុងជាប់គាំងលើការចំណាយបន្ថែម ដើម្បីជួយដល់ការស្តារឡើងវិញ។ លោក Powell បាននិយាយថា​ មាគ៌ាឆ្ពោះទៅមុខគឺអាស្រ័យលើការរក្សាជំងឺរាតត្បាត និងការគ្រប់គ្រងសកម្មភាពរបស់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់។

ទន្ទឹមនឹងនេះ ធនាគារកណ្តាលបានដាក់ចេញសាច់ប្រាក់រាប់ពាន់លានដុល្លារជាសាច់ប្រាក់ងាយស្រួល ហើយបានបន្ថយអត្រាការប្រាក់របស់ខ្លួនដល់ជិតសូន្យ នៅពេលជំងឺរាតត្បាតបានរាលដាល ខណៈពេលដែលធនាគាកណ្ដាលបាននិយាយថា ខ្លួនអាចធ្វើបានច្រើនជាងនេះប្រសិនបើចាំបាច់។​ ក្រុមអ្នកតាក់តែងច្បាប់អាមេរិក បានអនុម័តច្បាប់ស្តីពី CARES ចំនួន ២.២ ពាន់ពាន់លានដុល្លារកាលពីខែមីនា ដោយសារជំងឺរាតត្បាតបានវាយប្រហារដែលរួមមានការបង់ប្រាក់បន្ថែមដល់អ្នកគ្មានការងារធ្វើ និងកម្មវិធីប្រាក់កម្ចី និងជំនួយសម្រាប់អាជីវកម្មខ្នាតតូច ប៉ុន្តែកម្មវិធីទាំងនោះបានផុតកំណត់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia