ប្រទេសហ្វីលីពីន អាចនឹងបាត់បង់ការប្រកួតប្រជែងការនាំចេញចេក ខណៈពេលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារពិភពលោក ដែលជំរុញឱ្យរដ្ឋាភិបាលហ្វីលីពីនត្រៀមថវិកាចំនួន ២៦៣ លានប៉េសូ (១២.៤៩ លានដុល្លារ) ដើម្បីជួយឧស្សាហកម្មចេកក្នុងស្រុក។
រដ្ឋមន្រ្តីក្រសួងកសិកម្មហ្វីលីពីនលោក William Dar បានណែនាំឱ្យភ្ជាប់កសិកម្មនៅក្នុងប្រទេសចិន សាធារណរដ្ឋកូរ៉េ និងថៃដើម្បីតាមដានស្ថានភាពពិភពលោក ខណៈប្រទេសផលិតចេកដទៃទៀតបន្តយកទីផ្សារផ្សេងទៀតពីប្រទេសហ្វីលីពីន។ ការនាំចេញចេករបស់ហ្វីលីពីនបានធ្លាក់ចុះ ១១% ដល់ ១.០៣ ពាន់លានដុល្លារចាប់ពីខែមករា ដល់ខែកក្កដា ដោយសារជំងឺ Panama ដែលប៉ះពាល់ដល់កសិដ្ឋានចេក និងចម្ការនៅ Mindanao ។

កាលពីខែកក្កដា សមាគមអ្នកដាំដុះ និងអ្នកនាំចេញចេកហ្វីលីនបានប៉ាន់ស្មានថា ឧស្សាហកម្មនេះកំពុងសម្លឹងមើលការធ្លាក់ចុះរហូតដល់ ២០% គិតជាបរិមាណ ១៦២.២ លានប្រអប់។ ចំនួននេះ គឺតិច ឬច្រើនស្មើនឹងការនាំចេញ ១.៦៥ ពាន់លានដុល្លារធ្លាក់ចុះ ១៥% បើធៀបនឹងឆ្នាំមុនដែលមាន ១.៩៥ ពាន់លានដុល្លារ។ ទោះជាយ៉ាងនេះក្ដី ហ្វីលីពីននៅតែជាប្រទេសផលិតចេកធំជាងគេទី២ នៅលើពិភពលោកបន្ទាប់ពី Ecuador ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


