ឥណ្ឌូនេស៊ី បញ្ឈប់ការនាំចេញគ្រឿងសមុទ្របន្ទាប់ពីរកឃើញផលិតផលរបស់ខ្លួនមានផ្ទុកជំងឺ Covid-19
សេដ្ឋកិច្ច
September 21, 2020
Chan Sreyny
ក្រសួងជលផលរបស់ប្រទេសឥណ្ឌូនេស៊ីបានប្រកាសថា ឥណ្ឌូនេស៊ីបានផ្អាកការនាំចេញពីក្រុមហ៊ុនគ្រឿងសមុទ្រឥណ្ឌូនេស៊ីឈ្មោះ PT Putri Indah ទៅកាន់ប្រទេសចិន បន្ទាប់ពីផលិតផលត្រីកករបស់ខ្លួនត្រូវបានពិនិត្យឃើញថាមានផ្ទុកជំងឺ Covid-19 ។
ក្រសួងបាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការ ហើយការស៊ើបអង្កេតនេះនឹងអនុវត្តចំពោះតែក្រុមហ៊ុន PT Putri Indah ប៉ុណ្ណោះ ចំណែកឯក្រុមហ៊ុនផ្សេងទៀតនៅតែអាចធ្វើសកម្មភាពនាំចេញដដែល។ ក្រសួងបានបន្ថែមថា ជំងឺរាតត្បាតនេះត្រូវបានរកឃើញនៅផ្នែកខាងក្រៅនៃកញ្ចប់មិនមែនលើត្រីទេ។ ទន្ទឹមនឹងនេះ រដ្ឋបាលគយរបស់ចិនបាននិយាយកាលពីថ្ងៃទី ១៨ ខែសីហាថា ខ្លួននឹងឈប់ទទួលយកពាក្យសុំនាំចូលពីក្រុមហ៊ុន PT Putri Indah រយៈពេលមួយសប្តាហ៍ បន្ទាប់ពីរកឃើញករណីវិជ្ជមាននៃជំងឺ Covid-19 នៅលើត្រីកករបស់ក្រុមហ៊ុននេះ៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


