ថៃនាំចូលដំឡូងជ្វាពីកម្ពុជាជិត ៣,០០០ ពាន់តោន គិតចាប់ពីដើមឆ្នាំមកទល់ខែកញ្ញានេះ
សេដ្ឋកិច្ច September 21, 2020 Chan Sreyny

ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទបានអះអាងថា ប្រទេសថៃបាននាំចូលដំឡូងជ្វាជិត ៣,០០០ ពាន់តោនពីប្រទេសកម្ពុជា។ ជាក់ស្ដែងចាប់តាំងពីដើមឆ្នាំនេះរហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងបានបង្ហាញថា បរិមាណដំឡូងជ្វារបស់កម្ពុជាដែលបាននាំចេញទៅប្រទេសថៃមានចំនួន ២,៨៦៥ តោន។

គួរឲ្យដឹងផងដែរថា ដំឡូងជ្វាត្រូវបានដាំដុះដោយកសិករខ្មែរស្ទើរតែគ្រប់ទីកន្លែង ហើយដំណាំនេះសំបូរទៅដោយវីតាមីន A និងសារធាតុរ៉ែ មានប្រយោជន៍ជាច្រើនចំណែក ឯស្លឹកត្រូវបានគេយកធ្វើជាបន្លែ និងចំណីសត្វ។ដំឡូងជ្វាត្រូវបានគេដឹងថា មានគុណប្រយោជន៍ចំពោះសុខភាពជាពិសេសជួយពង្រឹងប្រព័ន្ធភាពស៊ាំ គ្រប់គ្រងជំងឺទឹកនោមផ្អែម ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារប្រយុទ្ធប្រឆាំងជំងឺមហារីក ជួយភ្នែក ព្យាបាលជំងឺរលាកសន្លាក់ និងអត្ថប្រយោជន៍ផ្សេងៗទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន