អាស៊ី មើលឃើញការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់ជាលើកដំបូងក្នុងរយៈពេល ៦០ ឆ្នាំ
សេដ្ឋកិច្ច September 15, 2020 Chan Sreyny

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយថា ជំងឺរាតត្បាត Covid-19 បានអូសទាញសេដ្ឋកិច្ចកំពុងអភិវឌ្ឍក្នុងតំបន់នៅអាស៊ី ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។ នេះជាលើកទី១ ហើយក្នុងរយៈពេល ៦ ទសវត្សដែលប្រទេសចំនួន ៤៥ នៅអាស៊ី បានមើលឃើញពីការធ្លាក់ចុះនៅក្នុងតំបន់។

ADB និយាយថា ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់អាស៊ីនឹងធ្លាក់ចុះ ០.៧% នៅឆ្នាំ ២០២០ ។ ប៉ុន្តែតំបន់នេះ ត្រូវបានគេរំពឹងថានឹងមានការងើបឡើងវិញយ៉ាងខ្លាំងនៅឆ្នាំ ២០២១ ដែលកើនឡើង ៦.៨% ។ យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ ADB បានបង្ហាញថា ប្រហែល ៣/៤ នៃសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះនៅឆ្នាំនេះ។ ADB បានធ្វើការពិនិត្យឡើងវិញនូវការព្យាករណ៍ទុកមុនរបស់ខ្លួន​ ស្តីពីកំណើនបណ្តោះអាសន្ន ០.១% នៃផលិតផលក្នុងស្រុកសរុបនៅក្នុងតំបន់សម្រាប់ឆ្នាំ ២០២០ ។

លោក Yasuyuki Sawada ប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « សេដ្ឋកិច្ចភាគច្រើននៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកអាចរំពឹងថា នឹងមានភាពលំបាកក្នុងការរីកចម្រើនសម្រាប់ឆ្នាំ ២០២០ »។ ADB បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិននៅអាស៊ីខាងត្បូងត្រូវបានគេរំពឹងថានឹងស្ទុះងើបឡើងវិញ ៧.៧% នៅក្នុងឆ្នាំ ២០២១ ខណៈដែលប្រទេសឥណ្ឌាក៏នឹងស្ទុះងើបឡើងវិញជាមួយនឹងកំណើន ៨% នៅឆ្នាំក្រោយ។ ប៉ុន្តែ ADB ព្រមានថា ការស្ទុះងើបឡើងវិញអាចត្រូវរាំងស្ទះដោយសារវិធានការរឹតត្បិតប្រទេស ដែលអាចនឹងអូសបន្លាយពេលយូរជាងនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ bbc