អបអរសាទរ! ព្រះរាជាណាចក្រកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមប្រទេសទាំង ១០ ដែលមានបដិសណ្ឋារកិច្ចល្អបំផុតចំពោះជនបរទេស និងភ្ញៀវទេសចរ ក្នុងឆ្នាំ២០២០
ទេសចរណ៍ September 15, 2020 Chan Sreyny

ព្រះរាជាណាចក្រកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសទាំង ១០ ដែលមានបដិសណ្ឋារកិច្ចល្អបំផុតចំពោះជនបរទេស និងភ្ញៀវទេសចរក្នុងឆ្នាំ ២០២០ ។

យោងតាមវែបសាយអន្តរជាតិ My International Movers មានប្រទេសសរុបចំនួន ១០ ត្រូវបានគេចាត់ទុកជាកន្លែង ដែលផ្តល់ភាពស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុតចំពោះជនបរទេស។ ដោយមិនខ្វល់ថា ពួកគេសម្រេចចិត្តចង់ផ្លាស់ទីលំនៅ ឬក៏គ្រាន់តែចង់ចំណាយពេលវេលាវិស្សមកាលដ៏ល្អមួយនោះទេ គឺពួកគេគួរតែពិចារណាលើប្រទេសទាំង ១០ នេះ។ ដោយប្រទេសទាំង​ ១០ នោះរួមមាន៖ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ នូវែលសេឡង់លេខ២ កាណាដាលេខ៣ ម៉ិចស៉ីកូលេខ៤ បន្ទាប់មកទៀតហ្វីលីពីនលេខ៥ វៀតណាមលេខ៦ អ៉ីឡង់លេខ៧ កូស្ដារីកាលេខ៨ អៀរឡង់លេខ៩ និងចុងក្រោយព័រទុយហ្គាល់លេខ១០ ។

ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រកម្ពុជា ត្រូវគេចាត់ទុកជាប្រទេសកំពុងតែប្រែក្លាយជាឋានសួគ៌សម្រាប់ជនបរទេស ដែលមករស់នៅទីនេះ។ យោងតាមការស្ទង់មតិភាគច្រើនប្រជាជនកម្ពុជា គឺមានអត្តចរឹករួសរាយរាក់ទាក់ និងស្វាគមន៍ជាទីបំផុតចំពោះជនបរទេសមិនថាជាភ្ញៀវទេសចរ ឬមួយក៏អ្នកផ្លាស់មករស់នៅទីនេះឡើយ៕

ប្រភព៖ ក្រសួងទេសចរណ៍