ដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាត Covid-19 អាមេរិកត្រូវការថវិកាប្រមាណ ៣ ទ្រីលានដុល្លារ
សេដ្ឋកិច្ច September 10, 2020 Chan Sreyny

សហរដ្ឋអាមេរិក ត្រូវការថវិកាប្រមាណ ៣ ទ្រីលានដុល្លារ ក្នុងការជម្រុញសារពើពន្ធដើម្បីគាំទ្រដល់សេដ្ឋកិច្ច ដែលកំពុងវាយប្រហារដោយជំងឺរាតត្បាត Covid-19 នេះបើយោងតាមប្រសាសន៍របស់ សេដ្ឋវិទូអាមេរិក។

លោក William Lee ប្រធានសេដ្ឋវិទូ​នៅវិទ្យាស្ថាន Milken Institute បាននិយាយថា ទឹកប្រាក់ ៣ ទ្រីលានដុល្លារគួរតែត្រូវបានចំណាយលើកម្មវិធីដូចជា៖ ការលើកទឹកចិត្តអាជីវកម្មដើម្បីបង្កើនសមត្ថភាពការងារ និងជួយអ្នកគ្មានការងារធ្វើឱ្យធ្វើការនៅក្នុងក្រុមហ៊ុន ជាមួយនឹងអាជីវកម្មដែលអាចទទួលយកបាន។​ ខណៈសហរដ្ឋអាមេរិកត្រូវបានរាយការណ៍ថា មានករណីឆ្លង និងស្លាប់ដោយ Covid-19 ខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

វិធានការចាក់សោរប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះ បានធ្វើឱ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលជាសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកបានធ្លាក់ចុះ ៣១.៧% នៅក្នុងត្រីមាសទី២ ។ ការធ្លាក់ចុះប្រចាំត្រីមាសនេះ គឺជាការធ្លាក់ចុះដែលមិនធ្លាប់មានរបស់សហរដ្ឋអាមេរិកនៅក្នុងសកម្មភាពសេដ្ឋកិច្ច។ យោងតាមទិន្នន័យបានបង្ហាញថា សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺ Covid-19 ជាង ៦.៣ លាននាក់​ និងអ្នកស្លាប់ជាង ១៩០,០០០ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ cnbc