រដ្ឋាភិបាលជប៉ុន ចំណាយថវិកាជាង ៦ ពាន់លានដុល្លារដើម្បីធានាឱ្យបានវា៉ក់សាំង Covid-19
សេដ្ឋកិច្ច September 8, 2020 Chan Sreyny

ក្រសួងហិរញ្ញវត្ថុបានប្រកាសថា រដ្ឋាភិបាលជប៉ុនបានអនុម័តនៅថ្ងៃអង្គា រទី ៨ ខែកញ្ញា នូវការចំណាយថវិកាចំនួន ៦៧១.៤ ពាន់លានអឺរ៉ូ (៦.៣២ ពាន់លានដុល្លារ) ពីប្រាក់បំរុងថវិកាសង្គ្រោះបន្ទាន់ ដើម្បីធានាឱ្យបានវ៉ាក់សាំង Covid-19 ។

រដ្ឋាភិបាលបាននិយាយថា ខ្លួនសង្ឃឹមថានឹងទទួលបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប នៅពាក់កណ្តាលឆ្នាំក្រោយហើយផ្តល់ជូនពួកគេដោយឥតគិតថ្លៃ។ គួរឱ្យដឹងផងដែរថា កាលពីថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានរាយការណ៍ថា ជប៉ុននឹងធានាការចំណាយថវិកាក្នុងការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដល់ពលរដ្ឋរបស់ខ្លួន ព្រោះរដ្ឋាភិបាលមានគោលបំណងសម្រាប់ការទប់ស្កាត់ដ៏ទូលំទូលាយប្រឆាំងនឹងរោគរាតត្បាត។ រដ្ឋាភិបាលក៏បាននិយាយដែរថា ខ្លួនគ្រោងនឹងបង្កើតមូលនិធិដើម្បីទូទាត់សំណងដល់ពលរដ្ឋ សម្រាប់ផលប៉ះពាល់ដែលអាចកើតមានបន្ទាប់ពីទទួលវ៉ាក់សាំងផងដែរ៕

អត្ថបទ៖​ នីតា
ប្រភព៖ channelnewsasia