អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឲ្យដឹងថា ថ្ងៃឈប់សម្រាកបុណ្យជាតិដ៏វែងកាលពីពេលថ្មីៗនេះបានបង្កើតប្រាក់ចំណូលចំនួន ៨.៨ ពាន់លានបាត (ប្រមាណ ២៨០ លានដុល្លារ)។ លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បានមានប្រសាសន៍ថា ទីភ្នាក់ងារនេះបានសម្រេចគោលដៅប្រាក់ចំណូលរបស់ខ្លួនហើយរីករាយជាមួយនឹងលទ្ធផលនៃវិស័យទេសចរណ៍ក្នុងស្រុកដែលកំពុងរីកចម្រើន។
គួរឲ្យដឹងផងដែរថា ឧស្សាហកម្មទេសចរណ៍ត្រូវបានទាក់ទាញដោយភ្ញៀវទេសចរបរទេស ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺ Covid-19 ដែលធ្វើឲ្យបាត់បង់ភ្ញៀវទេសចរ និងផលប៉ះពាល់សេដ្ឋកិច្ច TAT បានបង្កើតយុទ្ធនាការមួយដែលមានឈ្មោះថា « Rao Thiao Duay Kan » ដើម្បីលើកទឹកចិត្តប្រជាជនថៃឱ្យធ្វើដំណើរឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានដើម្បីបង្កើតប្រាក់ចំណូលលើវិស័យទេសចរណ៍។

បង្កើតយុទ្ធនាការរបស់ប្រទេសថៃនេះ គឺដើម្បីលើកឹកចិត្តប្រជាជនធ្វើដំណើរ មិនតែប៉ុណ្ណោះអាជ្ញាធរទេសចរក៏បានពិចារណាអំពីការបង្កើតថ្ងៃឈប់សម្រាក និងឱកាសកាន់តែច្រើនសម្រាប់ប្រជាជនក្នុងតំបន់ដើម្បីទស្សនាតំបន់ផ្សេងៗនៅក្នុងប្រទេស។ ជាក់ស្ដែងរដ្ឋាភិបាលបានផ្លាស់ប្ដូរថ្ងៃ និងពន្យារពេលពិធីបុណ្យសង្រ្កាន្ត។

យ៉ាងណាមិញយោងតាមលោក Chaiwat Thongkamkoon លេខាធិការអចិន្រ្តៃយ៍នៃក្រសួងដឹកជញ្ជូនបានឲ្យដឹងថា អ្នកឈប់សម្រាកធ្វើដំណើរកម្សាន្តមានចំនួន ៧,៩៦៨,០៨០នាក់ ហើយរថយន្តចំនួន ១១,២១៥,៨៣៦ គ្រឿង បានចូល និងចេញដំណើរពីទីក្រុងបាងកក ដែលខ្ពស់ជាងការព្យាករដំបូង៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


