ក្រុមហ៊ុននានានៅសិង្ហបុរី ដែលមានបុគ្គលិកថ្មីក្នុងស្រុកច្រើនអាចទទួលបានទឹកប្រាក់រហូតដល់ ១៥,០០០ ដុល្លារសម្រាប់បុគ្គលិកម្នាក់ៗដែលមានអាយុក្រោម ៤០ ឆ្នាំ និង ៣ ម៉ឺនដុល្លារសម្រាប់បុគ្គលិកវ័យចំណាស់ក្រោមគម្រោងលើកទឹកចិត្តការងារក្នុងរយៈពេល ៦ ខែបន្ទាប់ទៀត។
ក្រសួងការងារ (MOM) និងអាជ្ញាធរដែនដីសិង្ហបុរី (Iras) បាននិយាយថា ការទូទាត់ប្រាក់សំណងដែលត្រូវធ្វើឡើងក្នុងរយៈពេល ១២ ខែដែលចាប់ផ្ដើមក្នុងខែមីនា ឆ្នាំក្រោយនឹងត្រូវបានគណនាដោយស្វ័យប្រវត្តិជារៀងរាល់ខែ ដោយផ្អែកលើការបរិច្ចាគមូលនិធិ។ គ្រោងការណ៍នេះ ត្រូវបានប្រកាសដោយលោកឧបនាយករដ្ឋមន្រ្តី Heng Swee Keat កាលពីខែសីហា ដើម្បីជម្រុញការជួលបុគ្គលិកក្នុងស្រុកក្នុងវិស័យកំណើនបន្ថែមលើប្រាក់ឧបត្ថម្ភប្រាក់ឈ្នួល ក្រោមគ្រោងការណ៍គាំទ្រការងារដែលនឹងគ្របដណ្តប់លើប្រាក់ឈ្នួលដែលត្រូវបង់រហូតដល់ខែមីនា ឆ្នាំក្រោយ។

MOM និង Iras បាននិយាយថា ដើម្បីមានសិទ្ធិទទួលបាននៅក្នុងគម្រោងលើកទឹកចិត្តការងារនេះ ក្រុមហ៊ុននានាត្រូវបង្កើនចំនួនកម្លាំងពលកម្មក្នុងតំបន់របស់ពួកគេ នៅចន្លោះខែកញ្ញា ដល់ខែកុម្ភៈ ឆ្នាំក្រោយ។ ពួកគេក៏ត្រូវបង្កើនចំនួនការងារ ដែលផ្តល់ប្រាក់ឈ្នួលសរុបយ៉ាងតិច ១,៤០០ ដុល្លារក្នុងមួយខែ។ គម្រោងនេះ នឹងអនុវត្តចំពោះតែក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងមុនថ្ងៃទី ១៦ ខែសីហាប៉ុណ្ណោះ។ ដើម្បីទទួលបានការគាំទ្រពេញទំហឹង ក្រុមហ៊ុនត្រូវតែបន្តបំពេញតាមលក្ខណៈវិនិច្ឆ័យដែលអាចទទួលយកបានសម្រាប់រយៈពេល ១២ ខែ៕
អត្ថបទ៖ នីតា
ប្រភព៖ nationthailand


