ជើងហោះហើរពីវៀតណាម ទៅកាន់គោលដៅមួយចំនួននៅអាស៊ីអាចនឹងដំណើរការក្នុងរយៈពេល ២ សប្តាហ៍ទៀត ខណៈពេលដែលក្រសួងដឹកជញ្ជូនវៀតណាម នឹងដាក់ផែនការលម្អិតនៅក្នុងសប្ដាហ៍នេះ ដើម្បីបន្តការធ្វើដំណើរតាមអាកាសអន្តរជាតិឡើងវិញ។
មន្ត្រីមកពីក្រសួងរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងដាក់សំណើរស្តីពីការបន្តជើងហោះហើរពាណិជ្ជកម្មទៅកាន់បណ្តាប្រទេសនៅអាស៊ីមួយចំនួន ទៅកាន់គណៈកម្មាធិការជាតិវៀតណាមសម្រាប់ការការពារ និងត្រួតពិនិត្យ។ ប្រសិនបើគណៈកម្មាធិការជាតិវៀតណាមបានផ្តល់ភ្លើងខៀវនោះមានន័យថា ជើងហោះហើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ក្វាងចូវ និងតៃវ៉ាន់ (ចិន) កម្ពុជា និងឡាវអាចចាប់ផ្តើមដំណើរការឡើងវិញនៅខែនេះ។

គួរឱ្យដឹងផងដែរថា មន្ត្រីមកពីក្រសួង និងមន្ទីរវៀតណាមមួយចំនួនកាលពីថ្ងៃទី ១ ខែសីហា នេះបានពិភាក្សាអំពីផែនការដើម្បីបន្តជើងហោះហើរអន្តរជាតិ ប៉ុន្តែនៅតែមានចែងក្នុងល័ក្ខខ័ណ្ឌមួយចំនួនដែលត្រូវដោះស្រាយ។ ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា អ្នកដំណើរទាំងអស់ដែលធ្វើដំណើរតាមជើងហោះហើរទៅកាន់វៀតណាម នឹងត្រូវរៀបចំឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


