ការលក់យានយន្តថ្មីរបស់ជប៉ុនក្នុងខែសីហា បានធ្លាក់ចុះ ១៥.៩% បើធៀបនឹងរយៈពាលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះត្រូវបានសន្មតថា តម្រូវការបានថយចុះដោយសារតែការរាលដាលនៃជំងឺរាតត្បាត Covid-19 ។
សមាគមអ្នកចែកចាយរថយន្តជប៉ុន និងប្រភពផ្សេងទៀតបាននិយាយថា រថយន្តថ្មីប្រហែល ៣២៦,០០០ គ្រឿងត្រូវបានលក់នៅប្រទេសជប៉ុនកាលពីខែមុន។ ការលក់រថយន្ដដឹកអ្នកដំណើរ និងរថយន្ដក្រុងបានធ្លាក់ចុះ ១៨.៤% ស្មើនឹងប្រមាណ ១៩៨,០០០ គ្រឿង។ ការលក់រថយន្តធុនតូចក៏បានធ្លាក់ចុះ ១១.៨% ស្មើនឹងប្រមាណ ១២៨,០០០ គ្រឿង។

ការធ្លាក់ចុះប្រចាំខែបើប្រៀបធៀបនឹងឆ្នាំមុនមាន ៤៤% ក្នុងខែឧសភា ២២% នៅខែមិថុនា និង ១៣% នៅខែកក្កដា។ តួលេខនេះបានកើនឡើងបន្តិចនៅក្នុងខែសីហា ប៉ុន្តែក្រុមឧស្សាហកម្មនិយាយថា ការលក់សរុបកំពុងមានភាពប្រសើរឡើង។ ពួកគេក៏និយាយផងដែរថា ចំនួនអ្នកធ្វើដំណើរកាន់តែច្រើនឡើងៗ ដោយអ្នកទាំងនោះកំពុងតែពិចារណាក្នុងការទិញរថយន្តថ្មី ដើម្បីជៀសវាងការធ្វើដំណើរតាមសេវាសាធារណៈ៕
20200128113936175_Data.jpg)
អត្ថបទ៖ នីតា
ប្រភព៖ nhk


