រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២០ នេះថា ប្រទេសជប៉ុននឹងចូលរួមក្នុងក្របខ័ណ្ឌអន្តរជាតិមួយក្នុងគោលបំណងធានានូវលទ្ធភាពទទួលបានវ៉ាក់សាំងដ៏មានសក្ដានុពលជាសកលសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។
COVAX Facility ដែលជាផ្នែកដ៏សំខាន់មួយក្នុងការទ្រទង់ការផលិតវ៉ាក់សាំងរបស់វិទ្យាស្ថាន (Gavi),(CEPI) និង (WHO) នឹងបញ្ជូនមូលនិធិដែលផ្ដល់ដោយបណ្ដាប្រទេសដែលមានប្រាក់ចំណូលមធ្យម និងពាក់ព័ន្ធទៅនឹងកម្មវិធីឆ្ពោះទៅរកក្រុមហ៊ុនឱសថមួយចំនួន ដែលកំពុងធ្វើការដើម្បីបង្កើតវ៉ាក់សាំងដែលនឹងត្រូវផ្តល់ជូនដល់ប្រទេសដែលមានប្រាក់ចំណូលទាប។

យោងតាមផែនការដែលដឹកនាំដោយអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ខ្លួនសង្ឃឹមថានឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន ២ ពាន់លានដូសនៅទូទាំងពិភពលោកនៅចុងឆ្នាំ២០២១ ដែលគ្របដណ្តប់យ៉ាងហោចណាស់ ២០ ភាគរយនៃចំនួនប្រជាជននៃប្រទេសនីមួយៗដែលចូលរួម។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលជប៉ុននឹងពិចារណាលើការគាំទ្រហិរញ្ញវត្ថុក្នុងការបង្កើតវ៉ាក់សាំងមានសក្តានុពលចំនួន ៩ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី២ ដល់ដំណាក់កាលទី៣ នៃការសាកល្បងព្យាបាល ប៉ុន្តែមន្រ្តីមិនបានបង្ហាញពីចំនួនទឹកប្រាក់ដែលខ្លួននឹងវិនិយោគនោះទេ។

លោក Katsunobu Kato រដ្ឋមន្រ្តីក្រសួងសុខាភិបាលការងារ និងសុខុមាលភាពបានមានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មានថា « នេះគឺជាមធ្យោបាយមួយដើម្បីទទួលការចាក់វ៉ាក់សាំង ហើយវាក៏អនុញ្ញាតឱ្យប្រទេសជប៉ុន ចូលរួមចំណែកក្នុងការចាក់វ៉ាក់សាំដោយយុត្តិធម៌ និងនៅទូទាំងពិភពលោក ។
គួរបញ្ជាក់ផងដែរថា កម្មវិធីរួមគ្នាត្រូវបានដឹកនាំដោយ (Gavi) សម្ព័ន្ធវ៉ាក់សាំងសម្ព័ន្ធភាពសម្រាប់ការច្នៃប្រឌិតត្រៀមបង្ការការរាតត្បាត (CEPI) និងអង្គការសុខភាពពិភពលោក (WHO)។ (Gavi) គឺជាអង្គការមួយដែលធ្វើការដើម្បីផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ រីឯ CEPI គឺជាដៃគូសកលដែលកំពុងធ្វើការលើវ៉ាក់សាំងដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនាពេលអនាគត៕
អត្ថបទ៖ លីនី
ប្រភព៖ kyodonews


