កូវីដ-១៩ បំផ្លាញការងារប្រជាជនជាង ៥ ម៉ឺននាក់នៅជប៉ុន
សេដ្ឋកិច្ច September 1, 2020 Chan Sreyny

យោងតាមក្រសួងការងាររបស់ប្រទេសជប៉ុន បានឱ្យដឹងថា ប្រជាជនជាង ៥ ម៉ឺននាក់នៅក្នុងប្រទេសបានបាត់បង់ ឬកំពុងជិតបាត់បង់ការងារ ដោយសារការរាតត្បាតនៃជំងឺ Covid-19 ។

ក្រសួងការងារជប៉ុន កំពុងពិនិត្យមើលករណីដែលនិយោជិកជួបការលំបាក ក្នុងការធ្លាក់ចុះនៃការលក់ និងការបញ្ឈប់បុគ្គលិករបស់ពួកគេ ឬបដិសេធមិនបន្តកិច្ចសន្យា។ ករណីនេះបានរកឃើញថា មានមនុស្សចំនួន ៥០,២២៦ នាក់បានបាត់បង់ការងារធ្វើនៅចន្លោះខែមករា និងថ្ងៃទី ៣១ ខែសីហា។ ក្រសួងជឿជាក់ថា តួលេខជាក់ស្តែងគឺខ្ពស់ជាងនេះ ពីព្រោះទាំងនេះគ្រាន់តែជាតួលេខនៅក្នុងការិយាល័យការងារក្នុងតំបន់ និងការិយាល័យស្នើរសុំការងារប៉ុណ្ណោះ។

ចំនួននៃការបាត់បង់ការងារ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតនេះបានកើនឡើងដល់ ១០,០០០ នាក់នៅថ្ងៃទី ២២ ខែឧសភា។ ក្រសួងកំពុងជម្រុញឱ្យអាជីវកម្មរក្សាការងារ តាមរយៈការប្រើប្រាស់កម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាល ហើយគ្រោងនឹងជួយអ្នកអត់ការងារធ្វើឱ្យរកការងារថ្មី៕

អត្ថបទ៖ នីតា
ប្រភព៖ nhk