សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះនៅក្នុងត្រីមាសពីខែមេសា ដល់ខែមិថុនា ជាមួយនឹងការធ្លាក់ចុះដ៏ធំបំផុតរបស់ប្រទេសនេះ ដោយសារតែសកម្មភាពសេដ្ឋកិច្ចបានជាប់គាំងចំពេលមានការផ្ទុះឡើងនៃវីរុស Covid-19។ ទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ បានបង្ហាញថា សេដ្ឋកិច្ចបានធ្លាក់ចុះ ២៣.៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីប្រទេសឥណ្ឌាបានចាប់ផ្ដើមបញ្ចេញស្ថិតិប្រចាំត្រីមាសក្នុងឆ្នាំ១៩៩៦ ។
សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាកំពុងជួបការលំបាកចាប់តាំងប្រទេសនេះបានដាក់ចេញនូវការវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 កាលពីខែមីនា។ ជាមួយគ្នានេះតួលេខផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាសម្រាប់ត្រីមាសនេះ គឺអាក្រក់បំផុតក្នុងចំណោមបណ្តាប្រទេសអាស៊ីដែលបានចេញផ្សាយទិន្នន័យ។

យ៉ាងណាមិញដើម្បីស្រោចស្រង់សេដ្ឋកិច្ច ក៏ដូចជាផលិតផលក្នុងស្រុករដ្ឋាភិបាលបាននិងកំពុងបន្ធូរបន្ថយវិធានការបិទទ្វារប្រទេសជាដំណាក់កាលចាប់តាំងពីខែមិថុនា។ ប៉ុន្តែនៅតែមានករណីថ្មីជិត ៨០,០០០ ករណីកំពុងត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃនៅក្នុងប្រទេស ខណៈសេដ្ឋកិច្ចទំនងជាចុះកិច្ចសន្យានៅឆ្នាំសារពើពន្ធនេះ៕
អត្ថបទ៖ លីនី
ប្រភព៖ nhk


