ឧស្សាហកម្មទេសចរណ៍របស់ថៃ នឹងប្រឈមមុខហានិភ័យកាន់តែខ្លាំងនៅឆ្នាំក្រោយប្រសិនបើនៅតែបន្តសកម្មភាពមួយនេះ
សេដ្ឋកិច្ច September 1, 2020 Chan Sreyny

ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ នឹងប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំងនៅឆ្នាំក្រោយ ប្រសិនបើរដ្ឋាភិបាលនៅតែបន្តរឹតត្បិតអ្នកទេសចរបរទេសមិនឱ្យចូលប្រទេស នេះបើយោងតាមធនាគារថៃ BOT ។

លោក Don Nakornthab នាយកជាន់ខ្ពស់នៃនាយកដ្ឋានសេដ្ឋកិច្ច និងគោលនយោបាយបាននិយាយថា ការមកដល់របស់ភ្ញៀវបរទេសអាចនឹងធ្លាក់ចុះពីការប៉ាន់ស្មាន ៨ លាននាក់នៅឆ្នាំនេះ និង ១៦ លាននាក់នៅឆ្នាំក្រោយដោយសារទស្សនវិស័យទេសចរណ៍។ លោកបន្តថា ភាពខុសគ្នានៃការមកដល់របស់ភ្ញៀវបរទេសចំនួន ១.៣ លាននាក់នៅឆ្នាំនេះ នៅក្នុងការព្យាករណ៍ពីធនាគារកណ្តាល និងអង្គការរដ្ឋទាំងពីរនឹងធ្វើឱ្យ GDP របស់ថៃធ្លាក់ចុះ ០.៥% ។

ប្រទេសថៃមិនបានទទួលភ្ញៀវទេសចរណ៍បរទេសក្នុងរយៈពេល ៤ ខែជាប់គ្នានៅក្នុងខែកក្កដា​ ដោយសារការរឹតបន្តឹងការធ្វើដំណើរអន្តរជាតិនៅតែមាន ដើម្បីការពារប្រឆាំងនឹងការផ្ទុះឡើងជាលើកទី២ នៃជំងឺរាតត្បាត Covid-19 ។ ចំនួនភ្ញៀវទេសចរណ៍បរទេសចូលមកប្រទេសថៃបានឈានដល់ ៤០ លាននាក់ក្នុងឆ្នាំ ២០១៩ ជាមួយនឹងចំណូលដែលបានមកពីឧស្សាហកម្មទេសចរណ៍ដែលរួមចំណែកស្ទើរតែ ២០% នៃ GDP ។

លោក Don បន្ថែមថា ជាមួយនឹងការរឹតបន្តឹងជើងហោះហើរក្នុងស្រុកនៅតែមាននៅឡើយ កន្លែងសមាមាត្រនៃអ្នកដំណើរបរទេសត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ១០០% បើធៀបនឹងឆ្នាំមុនរវាងខែមេសា និងធ្នូ។ ប្រសិនបើអ្នកទេសចរបរទេសនៅតែមិនអាចមកទស្សនាប្រទេសនេះបាន វានឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចរបស់ថៃកាន់តែធ្ងន់ធ្ងរនៅឆ្នាំក្រោយ។ រដ្ឋាភិបាលគួរតែធ្វើឱ្យមានតុល្យភាពរវាងវិធានការទេសចរណ៍ និងការទប់ស្កាត់ការផ្ទុះឡើង។

ទន្ទឹមនឹងនេះ សូចនាករនៃការប្រើប្រាស់ឯកជនតម្លៃនាំចេញទំនិញ និងផលិតកម្មបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង។ នៅក្នុងខែកក្កដា ការនាំចេញបានធ្លាក់ចុះ ១១.៩% បើធៀបនឹងឆ្នាំមុន​ដែលទាបជាងការធ្លាក់ចុះ ២៤.៦% នៅក្នុងខែមិថុនា។ សូចនាករវិនិយោគឯកជននៅខែកក្កដា បានធ្លាក់ចុះ ១២.៨% ខ្ពស់ជាង ១០.២% កាលពីខែមុន។ នេះឆ្លុះបញ្ចាំងពីទំនុកចិត្តផុយស្រួយក្នុងចំណោមប្រតិបត្តិករអាជីវកម្ម ខណៈភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost