ទិន្នផលម្រេចកំពតធ្លាក់ចុះមកត្រឹម ៩០ តោននៅចុងរដូវប្រមូលផលឆ្នាំនេះ ពី១២៥ តោនកាលពីឆ្នាំមុន
សេដ្ឋកិច្ច August 31, 2020 Chan Sreyny

យោងតាមសមាគមផ្សព្វផ្សាយម្រេចកំពតបានឲ្យដឹងថា ទិន្នផលម្រេចកំពតដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) បានធ្លាក់ចុះដល់ ៩០ តោននៅចុងរដូវប្រមូលផលឆ្នាំនេះ ដែលធ្លាក់ចុះពី១២៥ ក្នុងឆ្នាំ២០១៩។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីចុងសប្ដាហ៍មុន។

លោក ងួន ឡាយ ប្រធានសមាគមបានមានប្រសាសន៍ថា ការធ្លាក់ចុះនៃទិន្នផលម្រេច គឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុដែលនឹកស្មានមិនដល់។ ខណៈបច្ចុប្បន្នសមាគមនមានអ្នកដាំដុះម្រេចចំនួន ៦៨នាក់ ដែលមានចម្ការម្រេចសរុបជាង ២៩០ ហិកតា។ ជាមួយគ្នានេះ ម្រេចកំពតមានបីប្រភេទគឺខ្មៅ តម្លៃ ១៥០០ដុល្លារ ក្រហម តម្លៃ ២៥០០ដុល្លារ និង ស ដែលមានតម្លៃ ២៨០០ដុល្លារក្នុងមួយតោន។ ចំណែកឯទីផ្សារសំខាន់ៗសម្រាប់ម្រេចកំពតរបស់កម្ពុជា គឺប្រទេសនៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង៕

ប្រភព៖ ក្រសួងព័ត៌មាន