ប្រទេសវៀតណាមតែងតែទទួលបានផលប្រយោជន៍ពីវិបត្តិកូវីដ-១៩ ដើម្បីពន្លឿនការកែទម្រង់ បោះជំហានទៅមុខយ៉ាងលឿន និងកាន់តែរីកចម្រើន នេះបើយោងតាមប្រសាសន៍របស់សេដ្ឋវិទូនិងជាអ្នកដឹកនាំកម្មវិធីសម្រាប់ធនាគារពិភពលោក គឺលោក Jacques Morisset។
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានផ្ដល់ឲ្យទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) លោក Morisset បានពន្យល់ពីមូលហេតុដែលធនាគារពិភពលោកបានទទួលស្គាល់វៀតណាមជា ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោមួយ ដែលទទួលបានជោគជ័យបំផុតក្រៅពីប្រទេសចិន ឥណ្ឌា ម៉ាឡេស៊ី និងថៃ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន។

លោកបាននិយាយថា ក្នុងអំឡុងឆ្នាំ ២០១០-២០១៩ អត្រាកំណើនសេដ្ឋកិច្ចនៅវៀតណាមបានឈរនៅលំដាប់ទី២ លើពិភពលោកបន្ទាប់ពីចិន។ មិនត្រឹមតែប្រទេសវៀតណាមមានការរីកចម្រើនយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតនូវផលិតផល និងការងារជាច្រើនផងដែរ ដែលនេះបង្ហាញឲ្យឃើញថា ប្រទេសវៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំង។

ចំពោះភាពជោគជ័យនេះលោក Morisset បានិយាយថា បានបង្កើតឡើងដោយសាររឿងពីរដែលវៀតណាមធ្វើបានយ៉ាងល្អដោយទីមួយ គឺវិស័យកសិកម្ម ដោយក្នុងអំឡុវឆ្នាំ ១៩៩០-២០០០ វៀតណាមអាចបង្កើតផលិតភាពកសិកម្មដែលជាបដិវត្តរបស់ប្រទេស។ ហើយទី២ វិញ គឺការបើកសេដ្ឋកិច្ចឲ្យសហគ្រាសវិនិយោគផ្ទាល់ពីបរទេស នេះបើយោងតាមអ្នកជំនាញរបស់ធនាគារពិភពលោក។ លោកបានបន្ថែមថា ចាប់តាំងពីដើមទសវត្សឆ្នាំ ២០០០ អាជីវកម្មថ្មី បានចូលមកប្រទេសវៀតណាមដោយបង្កើតការងាររាប់លាន រាប់បញ្ចូលទាំងការងារថ្មីៗដែលមានផលិតភាព និងប្រាក់ខែល្អប្រសើរ។

ទោះជាយ៉ាងណាក្ដី និយាយអំពីឌីជីថល លោក Morisset បានមានប្រសាសន៍ថា ប្រទេសវៀតណាមមានការយឺតយ៉ាវបន្តិចក្នុងការអភិវឌ្ឍឌីជីថល។ ដោយប្រជាជនពិបាក ឬ មិនអាចបង់ប្រាក់តាមទូរស័ព្ទបានទេហើយនីតិវិធីរបស់រដ្ឋាភិបាលភាគច្រើនត្រូវបានអនុវត្តលើក្រដាស។ ប៉ុន្តែអ្នកជំនាញបាននិយាយថា ប៉ុន្តែវិបត្តិនេះនឹងជួយពន្លឿនតំរូវការ និងការកែទម្រង់ដើម្បីអភិវឌ្ឍឌីជីថលបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម៕
អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


