យោងតាមការិយាល័យស្ថិតិទូទៅវៀតណាមបានឱ្យដឹងថា ការនាំចេញ-នាំចូលរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៣៦.៣២ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងដែលជាការកាត់បន្ថយប្រចាំឆ្នាំ ០.៣% ។
វិស័យក្នុងស្រុកនៅតែជាចំណុចដ៏ល្អប្រសើរបស់វៀតណាម ដោយការនាំចេញមានតម្លៃ ៦០.៨ ពាន់លានដុល្លារដែលមានការកើនឡើងប្រចាំឆ្នាំ ១៥.៣% និងនាំចូល ៧២.០៥ ពាន់លានដុល្លារកើនឡើង ២.៩% ។ ការនាំចេញក្នុងរយៈពេល ៨ ខែគិតជាទឹកប្រាក់ប្រមាណ ១៧៤.១១ ពាន់លានដុល្លារ។ សហរដ្ឋអាមេរិក គឺជាប្រទេសនាំចូលធំជាងគេរបស់វៀតណាម ដោយទិញទំនិញមានតម្លៃ ៤៦.៧ ពាន់លានដុល្លារអាមេរិកដែលមានការកើនឡើងប្រចាំឆ្នាំ ១៩% បន្ទាប់មកគឺចិន (២៧ ពាន់លានដុល្លារអាមេរិក) សហភាពអ៊ឺរ៉ុប (២២.៩ ពាន់លានដុល្លារ) សាធារណរដ្ឋកូរ៉េ (១២.៦ ពាន់លានដុល្លារ) និងជប៉ុន (១២.៥ ពាន់លានដុល្លារ)។

ទន្ទឹមនឹងនេះ ការនាំចូលរបស់វៀតណាមក្នុងរយៈពេលនេះ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១៦២.២១ ពាន់លានដុល្លារពោលគឺធ្លាក់ចុះ ២.២% បើធៀបនឹងឆ្នាំមុន។ វៀតណាម បានចំណាយប្រាក់ ១៥១.៦ ពាន់លានដុល្លារទៅលើការទិញសំភារៈផលិតកម្មបានធ្លាក់ចុះ ១.៧% និង ១០.៥៥ ពាន់លានដុល្លារទៅលើទំនិញប្រើប្រាស់នៅបរទេសធ្លាក់ចុះ ៩.២% ។ គួរឱ្យដឹងផងដែរថា ប្រទេសចិន គឺជាប្រទេសនាំចេញធំជាងគេរបស់វៀតណាម ដោយមានចំណូលប្រមាណ ៤៩.៣ ពាន់លានដុល្លារបន្ទាប់មកគឺកូរ៉េខាងត្បូង (២៨.៧ ពាន់លានដុល្លារ) និងប្រទេសជាសមាជិកអាស៊ាន (១៩.៤ ពាន់លានដុល្លារ)៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


