ក្រសួងសាធារណការ បញ្ចុះតម្លៃទៅលើការលក់ផ្លាកលេខពីរប្រភេទនេះ ដែលផ្ដល់ជម្រើសយ៉ាងសម្បូរបែប
សេដ្ឋកិច្ច
August 28, 2020
Chan Sreyny
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមុននេះបន្តិចបានឲ្យដឹងថា ផ្លាកលេខ រាជធានី-ខេត្ត ក៏មានការលក់បញ្ចុះតម្លៃផងដែរ ដោយក្រសួងបានបង្ហាញនូវ លេខភ្នំពេញ BG-1333 ត្រូវបានបញ្ចុះតម្លៃ ៧៥% ដែលស្មើនឹង ១,០០០,០០០រៀល ខណៈតម្លៃពេញ ៤,០០០,០០០រៀល។
សូមបញ្ជាក់ផងដែរថា ផ្លាកលេខរាជធានី-ខេត្ត ត្រូវបានដាក់លក់បញ្ចុះតម្លៃតាមសេរីជាបន្តបន្ទាប់រួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%។ ដូច្នេះបងប្អូនប្រជាពលរដ្ឋនឹងកាន់តែមានជម្រើសយ៉ាងសម្បូរបែបក្នុងការជ្រើសរើសយកផ្លាកលេខរាជធានី-ខេត្តសេរីបច្ចុប្បន្ន ឬលេខបញ្ចុះតម្លៃ ឬលេខពិសេសផ្ទាល់ខ្លួនតាមការពេញចិត្តផងដែរ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


