បើទោះបីជាប្រទេសអាល្លឺម៉ង់ បានធ្វើឱ្យប្រសើរឡើងនូវតួលេខ GDP របស់ខ្លួនសម្រាប់ត្រីមាសក្នុងខែមេសា ដល់ខែមិថុនា ក៏ដោយប៉ុន្តែអាល្លឺម៉ង់នៅតែបង្ហាញថា សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះក្នុងល្បឿនមួយគួរឱ្យកត់សម្គាល់ ព្រោះជំងឺរាតត្បាត Covid-19 បានធ្វើឱ្យប៉ះពាល់ទាំងការចំណាយរបស់អតិថិជន និងការនាំចេញ។
ការិយាល័យស្ថិតិសហព័ន្ធអាល្លឺម៉ង់ បានចេញផ្សាយទិន្នន័យថ្មីកាលពីថ្ងៃ ២៥ ខេសីហាថា សេដ្ឋកិច្ចបានធ្លាក់ចុះ ៩.៧% បើប្រៀបធៀបទៅនឹងត្រីមាសមុននៅក្នុងលក្ខខណ្ឌនៃអតិផរណា។ ចំពោះការធ្លាក់ចុះនេះ គឺប្រសើរជាងការព្យាករណ៍ទុកដែលមានចំនួន ១០.១% ដែលបានប្រកាសកាលពីខែកក្កដា។ ប៉ុន្តែវានៅតែជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីស្ថិតិប្រចាំត្រីមាសនៅក្នុងឆ្នាំ ១៩៧០ ។

ទន្ទឹមនឹងនេះ ជាលទ្ធផលត្រូវបានកែប្រែការព្យាករណ៍ការធ្លាក់ចុះប្រចាំឆ្នាំ ៣៣.៥% ខណៈពេលដែលការធ្លាក់ចុះនេះមិនអាក្រក់ដូចចក្រភពអង់គ្លេស និង Eurozone ។ គួរឱ្យដឹងផងដែរថា ការឆ្លងថ្មីរាល់ថ្ងៃនៅអាល្លឺម៉ង់មានដល់ ២,០០០ នាក់កាលពីថ្ងៃទី ២២ ខែសីហា កន្លងទៅនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk


