រោងចក្រផលិតការ៉េមរបស់ជប៉ុនតម្លៃជាង ៣ លានដុល្លារ និងលេចវត្តមានលើទឹកដីស្រុកឧដុង្គ
សេដ្ឋកិច្ច August 25, 2020 Chan Sreyny

កម្ពុជានឹងមានរោងចក្រផលិតការ៉េមជាលើកដំបូងនៅក្នុងប្រទេស ដែលជារោងចក្ររបស់ប្រទេសជប៉ុន ដោយយោងតាមផេកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញផ្សាយមុននេះបន្តិចថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន TOKYO HAPPY ICE CREAM CO., LTD លើគម្រោងបង្កើតរោងចក្រផលិតការ៉េម។

យោងតាមប្រភពដដែលបានឲ្យដឹងថា សំណើសុំវិនិយោគរបស់ក្រុមហ៊ុនខាងលើ មានទីតាំងវិនិយោគស្ថិតនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ជាមួយគ្នានេះមានទុនវិនិយោគប្រមាណ ៣,១ លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៦កន្លែង៕

 

អត្ថបទ៖ លីនី