ការនាំចេញម៉ាស់របស់ប្រទេសវៀតណាមបានធ្លាក់ចុះជិត ៣៥% កាលពីខែកក្កដាមកនៅត្រឹមតែ ១៥៤ លានម៉ាស់ ដោយសារតែតម្រូវការពិភពលោកធ្លាក់ចុះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលថ្មីៗនេះ។
ជាមួយគ្នានេះដែរនៅចុងខែកក្កដា កន្លងទៅនេះ វៀតណាមបាននាំចេញម៉ាស់ចំនួន ៧១១ លានម៉ាស់ទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប សិង្ហបុរី និងទីផ្សារផ្សេងទៀត ចាប់តាំងពីការរាត្បាតជំងឺ Covid-19 បានចាប់ផ្ដើមផ្ទុះឡើងកាលពីដើមឆ្នាំមក។ ខណៈរដ្ឋាភិបាលបានចាប់ផ្ដើមចាប់ផ្ដើមអនុញ្ញាតឲ្យនាំចេញម៉ាស់ដោយគ្មានដែនកំណត់ ចាប់តាំងពីចុងខែមេសា ដើម្បីជួយអាជីវកម្មទាញយកអត្ថប្រយោជន៍ពីតម្រូវការខ្ពស់ សម្រាប់ពួកគេនៅពេលដែលជំងឺរាតត្បាតនេះរីករាលដាលយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងនេះដែរអ្នកនៅក្នុងឧស្សាហកម្មនិយាយថា តម្រូវការកំពុងធ្លាក់ចុះ ដោយសារប្រទេសជាច្រើនអាចទប់ស្កាត់ការរាតត្បាតនៃវីរុស Covid-19 បាន។ លោក Nguyen Van Thoi ប្រធានក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ TNG នៅខេត្ត Thai Nguyen បាននិយាយកាលពីខែមុនថា ក្រុមហ៊ុនរបស់លោកបានបញ្ឈប់ការផលិតម៉ាស់ហើយ ចំណែកឯអ្នកផលិតសម្លៀកបំពាក់ផ្សេងទៀតក៏បានបញ្ឈប់ដូចគ្នា ដោយត្រលប់ទៅផលិតផលិតផល ធម្មតាវិញ៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


