សារព័ត៌មានជប៉ុន៖ កម្ពុជា និងជប៉ុននឹងបើកជើងហោះហើរឡើងវិញនៅដើមខែក្រោយ
សេដ្ឋកិច្ច
August 24, 2020
Chan Sreyny
ប្រទេសជប៉ុន និងប្រទេសកម្ពុជាបានយល់ព្រមបន្ធូរបន្ថយការរឹតត្បិតការចេញ-ចូល ដែលត្រូវបានដាក់ក្នុងការឆ្លើយតបទៅនឹងការឆ្លងរាតត្បាតនៃជំងឺ Covid-19 ហើយព្រមទទួលយកការស្នាក់នៅរយៈពេលវែងដោយរាប់បញ្ចូលទាំងជនបរទេសផងដែរនៅដើមខែកញ្ញា។
គោលបំណងក្នុងការបើកឡើងវិញនេះ បានលើកឡើងនៅក្នុងជំនួបរវាងលោក Motegi Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ជាមួយនឹងសម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃសៅរ៍ ទី ២២ ខែសីហា។

ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបានយល់ព្រមពន្លឿនក្នុងការចរចាដើម្បីបើកព្រំដែនឡើងវិញ ដល់អ្នកដំណើរក្នុងរយៈពេលខ្លីរួមទាំងអ្នកធ្វើជំនួញផងដែរ។ លោក Motegi បានបន្ថែមថា ប្រទេសជប៉ុនមានបំណងផ្តល់នូវឧបករណ៍វេជ្ជសាស្រ្ត និងការគាំទ្រផ្នែកបច្ចេកទេសដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតនេះ៕
អត្ថបទ៖ នីតា
ប្រភព៖ nhk
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


