ខណៈសេដ្ឋកិច្ចរបស់ចិនងើបឡើងវិញ ប៉ុន្តែភាពអត់ការងារធ្វើនៅតែកើនឡើង
សេដ្ឋកិច្ច August 15, 2020 Chan Sreyny

អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសចិនបានកើនឡើង ៥.៧% នៅក្នុងខែកក្កដា នេះបើយោងតាមទិន្នន័យរបស់រិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ។

NBS បាននិយាយថា ការងារថ្មីនៅទីក្រុងសរុបចំនួន ៦.៧១ លានត្រូវបានបង្កើតឡើងក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២០ ដែលបានធ្លាក់ចុះចំនួន ១.៩៦ លាននាក់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាគ្មានការងារធ្វើ ដែលត្រូវបានស្ទង់មតិក្នុងចំណោមអ្នកដែលមានអាយុចន្លោះពី ២៥ ទៅ ៥៩ ឆ្នាំ ដែលភាគច្រើននៃទីផ្សារការងារនៅក្នុងខែកក្កដា បានធ្លាក់ចុះ ០.២% ធៀបនឹងខែមិថុនា។

ទន្ទឹមគ្នានេះ អត្រាគ្មានការងារធ្វើដែលត្រូវបានស្ទង់មតិនៅក្នុងទីក្រុងធំៗចំនួន ៣១ មានចំនួន ៥៨% កាលពីខែមុននៅដដែល បើប្រៀបធៀបនឹងខែមិថុនា។ អត្រាគ្មានការងារធ្វើ នៅតាមទីក្រុងដែលត្រូវបានស្ទង់មតិត្រូវបានគណនា ដោយផ្អែកលើចំនួនអ្នកអត់ការងារធ្វើដែលបានចូលរួមក្នុងការស្ទង់មតិការងារនៅតំបន់ ទីក្រុងរួមទាំងកម្មករចំណាកស្រុកនៅក្នុងទីក្រុង។ ប្រទេសចិននឹងផ្តល់អាទិភាពដល់ស្ថេរភាពការងារ និងធានាបាននូវកម្រិតជីវភាពរស់នៅក្នុងឆ្នាំនេះ ដោយមានគោលបំណងបន្ថែមការងារថ្មីនៅក្នុងទីក្រុងចំនួន ៩ លានការងារ និងរក្សាអត្រាគ្មានការងារធ្វើនៅតាមទីក្រុង ដែលត្រូវបានស្ទង់មតិនៅប្រមាណ ៦% ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet