កម្ពុជាផលិតអំបិលបានជាង ៨ ម៉ឺនតោនក្នុងឆ្នាំនេះ ទទួលបានទិន្នផលច្រើនជាងឆ្នាំមុនៗ
សេដ្ឋកិច្ច August 14, 2020 Chan Sreyny

យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាននាថ្ងៃនេះបានឲ្យដឹងថា ផលិតកម្មអំបិលរបស់សហគមន៍អ្នកផលិតអំបិលកំពត-កែបសម្រាប់ឆ្នាំ ២០២០ ទទួលបានទិន្នផលច្រើនជាងឆ្នាំមុនៗ ដោយសារអាកាសធាតុអំណោយផលនៅសម្រាប់ឆ្នាំនេះ ប្រទេសកម្ពុជាផលិតអំបិលបានជាង ៨ ម៉ឺនតោន។

លោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលកំពត-កែប បានមានប្រសាសន៍ថានៅថ្ងៃទី ៩ ខែសីហាឆ្នាំ២០២០ កន្លងទៅនេះថា ផលិតកម្មអំបិលរបស់សហគមន៍អ្នកផលិតអំបិលកំពត និងកែបសម្រេចបានចំនួន ៨៣,០០០ តោនដោយសាររយៈពេលផលិតបានយូរ។

សូមជម្រាបជូនផងដែរថានៅឆ្នាំ ២០១៩ កម្ពុជាផលិតបានតែជាង ៣,០០០ តោនប៉ុណ្ណោះ តែឆ្នាំនេះផលិតបានច្រើន គឺដោយសារអាកាសធាតុអំណោយផល ជាមួយគ្នានេះតម្លៃអំបិលក្នុងមួយថង់ ៥០ គីឡូក្រាមមានតម្លៃពី ១២,០០០ ទៅ ១៣,០០០ រៀល អាស្រ័យលើប្រភេទអំបិល ខណៈតំបន់ផលិតអំបិលសរុបមានចំនួន ៤៥,០០០ ហិកតា នេះដោយយោងតាមការបញ្ជាក់បន្ថែ​មរបស់ប្រធានសហគមន៍៕

ប្រភព៖ ក្រសួងព័ត៌មាន