កាណាដាដាក់ពន្ធសងសឹកលើទំនិញអាមេរិកវិញក្នុងតម្លៃ ២.៧ ពាន់លានដុល្លារ បន្ទាប់ពីអាមេរិកប្រកាសថានឹងដាក់ពន្ធលើការនាំចូលអាលុយមីញ៉ូមកាណាដា
សេដ្ឋកិច្ច August 8, 2020 Chan Sreyny

មន្រ្តីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃសុក្រថា ប្រទេសកាណាដានឹងដាក់ពន្ធសងសឹកលើផលិតផលអាលុយម៉ញ៉ូមអាមេរិកដែលមានតម្លៃ ២.៧ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មលើការនាំចូលអាលុយមីញ៉ូមកាណាដា។

លោកស្រី​ Chrystia Freeland ឧបនាយរដ្ឋមន្រ្តីបានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា វិធានការប្រឆាំងនេះនឹងឡើងនៅថ្ងៃទី ១៦ ខែកញ្ញា ដើម្បីអនុញ្ញាតឱ្យមានការពិគ្រោះយោបល់ជាមួយឧស្សាហកម្ម។ គួរម្លឹកផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំកាលពីថ្ងៃព្រហស្បតិ៍ បានផ្លាស់ប្តូរពន្ធឡើងវិញដោយបន្ថែមពន្ធ ១០% លើផលិតផលអាលុយមីញ៉ូមកាណាដាមួយចំនួន ដើម្បីការពារឧស្សាហកម្មសហរដ្ឋអាមេរិកពីការកើនឡើងនៃការនាំចូល។ ប៉ុន្តែខាងភាគីមិនទទួលស្គាល់នូវការដា់ពន្ធនេះ ដោយអះអាងថាវាជារឿងមិនត្រឹមត្រូវ។

លោកស្រីបានបន្ថែមទៀតថា ជំលោះពាណិជ្ជកម្ម គឺជារឿងចុងក្រោយដែលនរណាម្នាក់ត្រូវការរវាងសហរដ្ឋអាមេរិក និងកាណាដា ប៉ុន្តែវាគ្រាន់តែធ្វើឱ្យប៉ះពាល់ដល់ការស្តារសេដ្ឋកិច្ចនៅសងខាងព្រំដែននៃប្រទេសទាំងពីរប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី នេះជាអ្វីដែលរដ្ឋបាលសហរដ្ឋអាមេរិកបានជ្រើសរើសធ្វើ។ ជាមួយគ្នានេះលោកស្រីបានលើកឡើងបន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកថា៖ «យើងមិនមានការកើនឡើងទេ ហើយយើងក៏មិនថយក្រោយដែរ »។

គួរបញ្ជាក់ផងដែរថា បញ្ជីទំនិញរបស់ប្រទេសកាណាដាដែលអាចនឹងត្រូវបង់ពន្ធរួមមាន បន្ទះអាលុយមីញ៉ូម ចាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ទូរទឹកកក កង់ និងម៉ាស៊ីនបោកគក់។ យ៉ាងណាមិញនេះជាលើកទី២ ក្នុងរយៈពេល ២ ឆ្នាំដែលកាណាដាបានឆ្លើយតបទនឹងលោក Trump ជុំវិញពាណិជ្ជកម្ម ដោយនៅឆ្នាំ២០១៨ ទីក្រុង Ottawa បានដាក់ពន្ធលើទំនិញអាមេរិកដែលមានតម្លៃ ១២.៥ ពាន់លានដុល្លារ បន្ទាប់ពីទីក្រុង Washington បានដាក់ទណ្ឌកម្មលើអាលុយមីញ៉ូម និងដែកថែបកាណាដា៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia