វៀតណាមនាំចេញអង្ករចំនួន ៣.៩ លានតោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ១.៤%​
សេដ្ឋកិច្ច August 8, 2020 Chan Sreyny

យោងតាមនាយកដ្ឋានកែច្នៃ និងអភិវឌ្ឍន៍កសិកម្មក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ការនាំចេញអង្កររបស់វៀតណាមបានចំនួន ៣.៩ លានតោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដែលបានធ្លាក់ចុះ ១.៤%​ ។

ការនាំចេញអង្ករបានធ្លាក់ចុះ ១.៤% ប៉ុន្តែតម្លៃនៃការលក់បានកើនឡើង ១០.៩% ក្នុងរយៈពេលដូចគ្នាបើធៀបនឹងឆ្នាំមុន។ នាយកដ្ឋានក៏បាននិយាយផងដែរថា នៅក្នុងឆមាសទី១ នៃឆ្នាំនេះប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងទីផ្សារនាំចេញអង្កររបស់វៀតណាមដែលមានជិត ៣៧% នៃការនាំចេញអង្ករសរុប។ វៀតណាមបាននាំចេញអង្ករចំនួន ១.៤ លានតោនទៅកាន់ហ្វីលីពីនកើនឡើង ១៣.៣% ដែលមានទឹកប្រាក់ចំនួន ៦៣៥ លានដុល្លារកើនឡើង ៣០.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាវិញ តម្លៃនាំចេញអង្ករជាមធ្យមរបស់វៀតណាមក្នុងរយៈពេល ៦ ខែដំបូងមានចំនួន ៤៨៧.៦ ដុល្លារក្នុងមួយតោនគឺខ្ពស់ជាង ១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus