កសិករវៀតណាមនៅតំបន់ដីសណ្តទន្លេមេគង្គ កំពុងកាប់ដើមទុរេនរាប់រយហិកតាចោល កសិករវៀតណាមនៅតំបន់ដីសណ្តទន្លេមេគង្គ កំពុងកាប់ដើមទុរេនរាប់រយហិកតាចោល ដោយសារមូលហេតុនេះដោយសារគ្រោះរាំងស្ងួត និងការឈ្លានពានពីកម្រិតទឹកប្រៃ
សេដ្ឋកិច្ច August 7, 2020 Chan Sreyny

កសិករនៅតំបន់ដីសណ្ដរទន្លេមេគង្គកំពុងកាប់ដើមទុរេនរាប់រយហិកតាដែលត្រូវខូចខាត ដោយសារគ្រោះរាំងស្ងួត និងការឈ្លានពានពីកម្រិតទឹកប្រៃ។ អស់រយៈពេលជាច្រើនឆ្នាំ Le Van Thoi អាចរកចំណូលបានពី ៦០០-៨០០ លានដុង (២៥,៨០០ ទៅ ៣៤,៤០០ ដុល្លារ) ក្នុងមួយឆ្នាំពីចម្ការទុរេនរបស់គាត់នៅក្រុង Cai Lay ខេត្ត Tien Giang។

កាលពីឆ្នាំមុនក្នុងរយៈពេលនេះ ដើមទុរេននៅក្នុងចម្ការរបស់កសិកររូបនេះបានចាប់ផ្ដើមចេញផ្កា ហើយនិងត្រូវប្រមូលផលនៅខែមករា ប៉ុន្តែនៅឆ្នាំនេះមិនដូចឆ្នាំមុនឡើយ ពោលគឺខុសស្រឡះសម្រាប់ដំណាំដ៏មានសក្ដានុពលមួយនេះ ខណៈចម្ការទុរេនមើលទៅដូចជាត្រូវបោះបង់ចោលជាយូរឆ្នាំ ដោយដីក្ដៅ ស្ងួត ហួតហែង និងប្រេះ ហើយដំណាំភាគច្រើនងាប់ ហើយប្រែទៅជាខ្មៅ ជាមួយស្លឹករបស់វាក្រៀមស្វិត។ នេះបណ្តាលមកពីគ្រោះរាំងស្ងួត និងកម្រិតទឹកប្រៃដែលមិនធ្លាប់មានពីមុនមក ដោយបានវាយលុកលើដំណាំអស់រយៈពេលជិត ៦ខែនៅតំបន់ដីសណ្ដមេគង្គ។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា រដូវវស្សាបានមកដល់ចុងឆ្នាំមុនហើយខ្លីជាងធម្មតា ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់តិចជាងធម្មតា ៨% ស្មើនឹង ១,២៤០ មីលីម៉ែត្រ។ ទោះយ៉ាងណាការបាត់បង់ដើមទុរេនយ៉ាងច្រើន និងការរំពឹងថានឹងមានជាតិប្រៃកាន់តែអាក្រក់នៅឆ្នាំក្រោយ ក៏កសិករភាគច្រើននៅតែចង់បន្តដាំផ្លែឈើនេះនៅឆ្នាំក្រោយ ព្រោះវាជាដំណាំប្រពៃណីដែលផ្តល់ផលចំណេញខ្ពស់៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress