នាយករដ្ឋមន្រ្តីថៃ ព្យាករថាសេដ្ឋកិច្ចនឹងធ្លាក់ចុះតិចជាង ១០% នៅឆ្នាំ ២០២០ នេះ ដោយសារមូលដ្ឋានគ្រឹសេដ្ឋកិច្ចរឹងមាំ និងការគ្រប់គ្រងកូវីដបានល្អ
សេដ្ឋកិច្ច August 7, 2020 Chan Sreyny

លោកនាយករដ្ឋ​មន្រ្តី ប្រាយុទ្ធ ចានអូចា បានព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះតិចជាង ១០% នៅឆ្នាំនេះ ដោយសារមូលដ្ឋានគ្រឹសេដ្ឋកិច្ចរឹងមាំ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការផ្ទុះឡើងវីរុស Covid-19។ លោកបានធ្វើការព្យាករណ៍នៅក្នុងសុន្ទរកថា ស្ដីពីសេដ្ឋកិច្ចនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយការសែតបាងកកប៉ុស្តិ៍ ដើម្បីអបអរខួបលើកទី ៧៤ឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។

នាឱកាសនោះនាយករដ្ឋ​មន្រ្តីថៃរូបនេះបានបញ្ជាក់ថា សេដ្ឋកិច្ចបានកើនឡើង ១% ក្នុងឆ្នាំ២០១៤ បន្ទាប់ពីលោកបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៅខែសីហា ឆ្នាំនោះ ដោយបានកើនឡើងដល់ ៣.១% នៅឆ្នាំ​២០១៥ និង ៣.៤ នៅឆ្នាំ២០១៦។ លោកបានបន្តថា ទិន្ននការកើនឡើងបានបន្តរហូតដល់ឆ្នាំនេះ នៅពេលដែលសេដ្ឋកិច្ចត្រូវបានវាយប្រហារដោយសារការផ្ទុះឡើងនៃការផ្ទុះឡើងនៃវីរុស Covid-19។ យ៉ាងណាមិញលោកបានអះអាងថា រដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការណ៍ជួយសង្គ្រោះជាបន្តបន្ទាប់ដើម្បីជួយដល់អាជីវកម្ម និងប្រជាជនឱ្យរួចផុតពីវិបត្ដិនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand