មីយ៉ាន់ម៉ាផ្តល់ជំនួយជាអាហារ និងការផ្ដល់ទីលំនៅថ្មីដល់កុមារតាមចិញ្ចើមថ្នល់ក្នុងកំឡុងពេលនៃជំងឺរាតត្បាត Covid-19
សេដ្ឋកិច្ច August 6, 2020 Chan Sreyny

ក្រសួងសុខុមាលភាពប្រទេសមីយ៉ាន់ម៉ា បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងការតាំងទីលំនៅថ្មីដល់កុមារតាមចិញ្ចើមផ្លូវ ក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 ស្ថិតក្រោមផែនការគម្រោងទាក់ទងនឹងវិធានការបង្ការ និងការឆ្លើយតបចំពោះជំងឺរាតត្បាតនេះ។

លោក U Swan Yi Ya ប្រធានផ្នែកក្រុមងាយរងគ្រោះបានមានប្រសាសន៍ថា ក្រសួងបានផ្តួចផ្តើមគម្រោងនេះនៅ ១២ សង្កាត់ក្នុងតំបន់ Yangon និង ៦ ក្រុងក្នុងតំបន់ Mandalay ដើម្បីការពារកុមារតាមចិញ្ចើមផ្លូវ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍។ លោកបន្តថា កុមារតាមចិញ្ចើមផ្លូវសរុបចំនួន ២៦៥ នាក់រួមទាំងគ្រួសាររបស់ពួកគេមកពីតំបន់ Yangon និង ២០០ គ្រួសារដែលមានកុមារតាមចិញ្ចើមផ្លូវមកពីតំបន់ Mandalay ត្រូវបានផ្តល់នូវអាហារូបត្ថម្ភចំនួន ១៤ ប្រភេទ។

លោកបានបន្ថែមថា តាមរយៈការផ្តល់នូវអាហាអាហារូបត្ថម្ភដល់កុមារតាមចិញ្ចើមផ្លូវ និងគ្រួសារពួកគេនឹងជួយដោះស្រាយបញ្ហានៃការរស់នៅ។ គួរបញ្ជាក់ផងដែរថា តាមតួលេខចេញផ្សាយដោយក្រសួងសុខាភិបាល និងកីឡារបស់ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ាមានករណីឆ្លង Covid-19 ចំនួន ៣៥៥ ករណីដែលមានចំនួនអ្នកស្លាប់ចំនួន ៦ នាក់គិតត្រឹមព្រឹកថ្ងៃទី ៥ ខែសីហា៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus