ទីក្រុង Melbourne របស់ប្រទេសអូស្រ្តាលីទទួលរងការខាតបង់កាន់តែខ្លាំងឡើង ខណៈបញ្ជាឱ្យផ្នែកសេដ្ឋកិច្ចជាច្រើនបិទទ្វារទប់ស្កាត់ជំងឺ Covid-19
សេដ្ឋកិច្ច August 3, 2020 Chan Sreyny

ទីក្រុងធំបំផុតទី២ របស់អូស្រ្តាលីនៅទីក្រុង Melbourne ដែលស្ថិតនៅក្រោមបម្រាមគោចរពេលរាត្រី បានប្រកាសពីការរឹតបន្តឹងថ្មីៗលើឧស្សាហកម្មនៅពីថ្ងៃទី ៣ ខែសីហា រួមទាំងបិទការលក់រាយ និងសំណង់ព្រោះនេះជាការបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។

ចាប់ពីយប់ថ្ងៃទី ២៩ ទីក្រុង Melbourne នឹងបិទការលក់រាយ សហគ្រាសផលិតមួយចំនួន និងអាជីវកម្មដែលជាផ្នែកមួយនៃការបិទទ្វាររយៈពេល ៦ សប្តាហ៍ដែលត្រូវបានគេរំពឹងថានឹងបាត់បង់ការងារចំនួន ២៥០,០០០ កន្លែង។ រដ្ឋ Victoria បានប្រកាសជារដ្ឋនៃភាពអាសន្នកាលពីថ្ងៃទី ២ ដោយសារការកើនឡើងនៃការឆ្លងជំងឺរាតត្បាតនៅក្នុងសហគមន៍។ទោះជាយ៉ាងណា អូស្ត្រាលីមានភាពល្អប្រសើរជាងប្រទេសដែលនៅជិតខាង ដោយមានករណីឆ្លងចំនួន ១៨,៣៦១ នាក់និង ២២១ នាក់បានស្លាប់ ប៉ុន្តែឥឡូវនេះហានិភ័យនៃការគ្រប់គ្រងជំងឺរាតត្បាតនៅក្នុងរដ្ឋ Victoria បានដាក់កម្រិតចលនាតឹងរ៉ឹងបំផុតរបស់ប្រទេសរហូតមកដល់បច្ចុប្បន្ន។

អភិបាលនៃរដ្ឋ Victoria លោក Daniel Andrews បានប្រាប់សន្និសីទកាសែតថា « ជាការក្រៀមក្រំបំផុតដូចជាការបិទកន្លែងការងា នេះគឺជាអ្វីដែលយើងត្រូវធ្វើដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺឆ្លងដ៏សាហាវនេះ »។ លោកបន្តថា « បើមិនដូច្នោះទេយើងនឹងមិនស្ថិតក្នុងរយៈពេល ៦ សប្តាហ៍នៃការរឹតត្បិតនោះទេ​ យើងនឹងស្ថិតក្នុងរយៈពេល ៦ ខែបន្ថែមទៀត »។

ទន្ទឹមនឹងនេះ ផ្សារទំនើបនឹងនៅតែបើករួមជាមួយសេវាកម្មយកតាមភោជនីយដ្ឋាន និងដឹកជញ្ជូនប៉ុន្តែហាងលក់រាយជាច្រើនទៀតនឹងបិទទ្វារ។ លោក Andrews បានប្រកាសពីការបង់ប្រាក់ចំនួន ៣,៥៧០ ដុល្លារអាមេរិក សម្រាប់អាជីវកម្ម ដែលរងផលប៉ះពាល់ហើយបានដាក់ប្រកាសបន្ថែមទៀតអំពីការពិន័យ ការអនុវត្តន៍ និងការអប់រំកាលពីថ្ងៃទី ២៨ ។ សាលារៀន នឹងផ្លាស់ទៅការរៀនសូត្រពីចម្ងាយចាប់ពីថ្ងៃទី ២៩ ។

ការរឹតត្បិតដែលបានប្រកាសកាលពីថ្ងៃទី ២ រួមមានបំរាមគោចរចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ព្រឹក ដែលនឹងប្រព្រឹត្តទៅរយៈពេល ៦ សប្តាហ៍ដោយរារាំងប្រជាជនជិត ៥ លាននាក់ក្នុងទីក្រុងមិនឲ្យចាកចេញពីផ្ទះ លើកលែងតែការងារ ឬការទទួល ឬផ្ដល់ការថែទាំ។ អ្នកដែលចាប់បានបំពានច្បាប់អាចត្រូវបានពិន័យជាប្រាក់ ១,៧៧៧ ដុល្លារដោយប៉ូលីសដែលកំពុងល្បាតតាមដងផ្លូវក្នុងទីក្រុង៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia