អាកាសយានដ្ឋាននៃប្រទេសថៃអាចប្រឈមនឹងបញ្ហាផ្នែកហិរញ្ញវត្ថុរហូតដល់ឆ្នាំក្រោយ ខណៈការមកដល់នៃជើងហោះហើរអន្តរជាតិទាបជាងការរំពឹងទុក
ទេសចរណ៍ July 31, 2020 Chan Sreyny

អាកាសយានដ្ឋាននៃប្រទេសថៃ (AOT) អាចប្រឈមនឹងបញ្ហាផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំសារពើពន្ធបន្ទាប់ (ដើមខែតុលា) ខណៈការមកដល់នៃជើងហោះហើរអន្តរជាតិទាបជាងការរំពឹងទុក នេះបើយោងតាមប្រសាសន៍របស់លោក Aitinai Sirismatthakarn ប្រធាន AOT ។

ផ្ទុយទៅវិញ AOT បានមើលឃើញអំពីការចរាចរណ៍របស់អ្នកដំណើរ និងចំណូលខ្ពស់ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២០ ចាប់ពីខែតុលា ដល់ខែមករា។ លោក Nitinai បានបន្ថែមថា ក្រុមហ៊ុន AOT នឹងត្រូវកាត់បន្ថយការចំណាយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅក្នុងឆ្នាំសារពើពន្ធខាងមុខនេះ ប៉ុន្តែនឹងរក្សាផែនការវិនិយោគរបស់ខ្លួននៅឆ្នាំ ២០២១ ។

ចំនួនអ្នកដំណើរប្រចាំថ្ងៃជាមធ្យមនៅអាកាសយានដ្ឋានចំនួន ៦ ដែលដំណើរការដោយ AOT បានធ្លាក់ចុះដល់ ៦០,០០០ នាក់ក្នុងថ្ងៃធម្មតា និងប្រហែល ៩០,០០០ នាក់ក្នុងថ្ងៃឈប់សម្រាកព្រោះការផ្ទុះឡើងនៃ Covid-19 បានប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍យ៉ាងធ្ងន់ធ្ងរ។ ចំនួនអ្នកដំណើរចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំនេះបានធ្លាក់ចុះ ៦០.៦៥% ដល់ ២៨ លាននាក់។ ចំនួនអ្នកដំណើរក្នុងស្រុកបានធ្លាក់ចុះ ៥៤.៤៩% ស្មើនឹង ១៣ លាននាក់ ខណៈដែលអ្នកដំណើរបរទេសបានធ្លាក់ចុះ ៦៤.៨៥% ស្មើនឹង ១៥ លាននាក់។

ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋាន Suvarnabhumi បានធ្លាក់ចុះ ៦២.៥៤% ដល់ ១២ លាននាក់ខណៈអាកាសយានដ្ឋាន Don Meung ធ្លាក់ចុះ ៥៩.៨៦% ដល់ ៨ លាននាក់ និង Phuket ធ្លាក់ចុះ ៥៨.៧២% ដល់ ៣ លាននាក់។ ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋាន Chiang Mai បានធ្លាក់ចុះ ៥៩.៣៧% ដល់ ២ លាននាក់នៅឯអាកាសយានដ្ឋាន Hat Yai បានធ្លាក់ចុះ ៥៥.៣២% ដល់ ៩០ ម៉ឺននាក់ហើយនៅអាកាសយានដ្ឋាន Chiang Rai បានធ្លាក់ចុះ ៥៤.៤៩% ស្មើនឹង ៦០ ម៉ឺន។

ទន្ទឹនឹងនេះ AOT រំពឹងថា អ្នកដំណើរសរុប ៣៨.៨១ លាននាក់នៅក្នុងឆ្នាំសារពើពន្ធ ២០២០ កើនឡើងដល់ជាង ៥៥ លាននាក់ក្នុងឆ្នាំ ២០២១ នៅពេលវ៉ាក់សាំង Covid-19 ត្រូវបានគេរំពឹងថានឹងតកឃើញ។ ស្ថានភាពនេះត្រូវបានគេរំពឹងថា នឹងមានភាពប្រសើរឡើងបន្ថែមទៀតនៅក្នុងឆ្នាំសារពើពន្ធ ២០២២ និងវិលមករកសភាពធម្មតាវិញនៅខែតុលា ឆ្នាំ ២០២២ ។ បច្ចុប្បន្ន AOT បានបាត់បង់ថវិកាជាង ២ ពាន់លានដុល្លារចាប់តាំងពីការផ្ទុះឡើងនៃ Covid-19 ៕

អត្ថបទ៖ នីតា
ប្រភព៖nationthailand