លោក Wee Ka Siong រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា នេះថា គម្រោងភ្ជាប់ប្រព័ន្ធដឹកជញ្ជូនរហ័ស (RTS) នឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនដល់រដ្ឋ Johor ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេស ខណៈគម្រោងនេះនឹងជួយកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ដែលមានជាយូរណាស់មកហើយ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានលោក Wee បានមានប្រសាសន៍ថា ដោយសារគម្រោងនេះបង្កើតផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចមូលដ្ឋាន រដ្ឋាភិបាលនឹងសាងសង់ឃ្លាំងនៅ Wadi Hana ដែលនឹងបង្កើតការងារចំនួន ១៥០០កន្លែង។ ជាមួយគ្នានេះនៅពេលគម្រោងសាងសង់បានចាប់ផ្តើម ឧស្សាហកម្មដែលគាំទ្រគម្រោងនេះចំនួន ១៥០ នឹងទទួលបានអត្ថប្រយោជន៍។ ជាមួយនឹងចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានចំណាយនៅលើគម្រោង នឹងផ្ដល់អត្ថប្រយោជន៍ពីប្រជាជនក្នុងតំបន់។

លើសពីនេះទៅទៀត គម្រោងនេះនឹងផ្ដល់នូវកញ្ចប់ថវិកាសម្រាប់ពិគ្រោះយោបល់ដល់អ្នកម៉ៅការក្នុងស្រុក និងការងារស៊ីវិល ហើយប្រជាជនក្នុងស្រុកជាច្រើនអាចរកចំណូលបានតាមរយៈការផ្គត់ផ្គង់សម្ភារៈផ្សេងៗ។ គួរបញ្ជាក់ផងដែរថា ការចំណាយសរុបនៃគម្រោងនេះនឹងមានចំនួន ៣.៧៥ ពាន់លានរីងហ្គីដ (៨៨០.២៨ លានដុល្លារ) រួមទាំងការសាងសង់ឃ្លាំងថែទាំដែលមិនបានរាប់បញ្ចូលក្នុងការប៉ាន់ស្មានមុន។ ជាមួយគ្នានេះមន្ត្រីដឹកជញ្ជូនម្នាក់បាននិយាយថា សិង្ហបុរីកំពុងចំណាយ ៦១% នៃការចំណាយ និងម៉ាឡេស៊ី ៣៩%៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


